ឥណ្ឌូនេស៊ី៖ គ្រូពេទ្យជាន់ខ្ពស់ផ្នែកកុមារបាននិយាយកាលពីថ្ងៃពុធថា ចំនួនកុមារឥណ្ឌូនេស៊ីដែលឆ្លងវីរុសកូរូណា មានចំនួនជិតបីដងចាប់តាំងពីខែឧសភាមក ដោយការស្លាប់របស់ទារកពីការឆ្លងជំងឺកូវីដ១៩ កើនឡើងយ៉ាងខ្លាំង នៅពេលដែលប្រទេសនេះទទួលរងនូវរលកនៃការឆ្លងធ្ងន់ធ្ងរបំផុត។

ប្រទេសឥណ្ឌូនេស៊ីរងនូវការកើនឡើងនូវករណីជាច្រើនក្នុងខែនេះ ដោយមានកំណត់ត្រាថ្មីក្នុងរយៈពេល ៦ ថ្ងៃ គិតចាប់ពីថ្ងៃទី ២១ ខែមិថុនា រួមទាំងកម្រិតខ្ពស់ប្រចាំថ្ងៃជាង ២១,៨០៧ ករណី កាលពីថ្ងៃពុធ ដោយដាក់សម្ពាធលើរដ្ឋាភិបាលឱ្យដាក់ចេញនូវវិធានការអោយបានតឹងរឹង។

លោកវេជ្ជបណ្ឌិត Aman Pulungan ប្រធានសង្គមកុមារឥណ្ឌូណេស៊ី បាននិយាយថា ការស្លាប់របស់កុមារប្រចាំសប្តាហ៍ដោយសារជំងឺកូវីដ១៩ បានកើនឡើងដល់ ២៤ នាក់ កាលពីសប្តាហ៍មុន កើមពី ១៣ នាក់ ក្នុងសប្តាហ៍មុនមួយទៀត ដែលភាគច្រើនមានអាយុតិចជាង ៥ ឆ្នាំ។

នោះគឺជាអត្រានៃការកើនឡើងខ្ពស់ជាងការកើនឡើងជារួមនៅក្នុងការស្លាប់ដោយសារជំងឺកូវីដ១៩ ពីអ្នកស្លាប់ ១,៧៨៣ នាក់ ទៅ ២.៤៧៦ នាក់ នៅទូទាំងប្រទេសក្នុងរយៈពេលដូចគ្នា។

គួររំលឹកថា ការឆ្លងក្នុងចំណោមក្មេងមិនទាន់គ្រប់អាយុកំពុងតែកើនឡើងយ៉ាងឆាប់រហ័សផងដែរ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ