WASHINGTON៖ អាជ្ញាធរសុខាភិបាលរបស់សហរដ្ឋអាមេរិកបាននិយាយកាលពីថ្ងៃអង្គារថា ជនជាតិអាមេរិកដែលបានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ គួរត្រលប់ទៅពាក់របាំងមុខនៅតាមទីសាធារណៈ (indoor public places) ក្នុងតំបន់ដែលមានមេរោគឆ្លងរាលដាលយ៉ាងឆាប់រហ័ស។

នៅក្នុងការណែនាំតឹងរ៉ឹងដែលបានចេញផ្សាយកាលពីដើមខែនេះ មជ្ឈមណ្ឌលត្រួតពិនិត្យនិងបង្ការជំងឺសហរដ្ឋអាមេរិក (ហៅកាត់ CDC) ក៏បានណែនាំដល់សិស្សានុសិស្ស លោកគ្រូអ្នកគ្រូ និងបុគ្គលិកទាំងអស់ នៅតាមសាលាមត្តេយ្យដល់ថ្នាក់ទី ១២ ពាក់របាំងមុខ ដោយកុំគិតថា ពួកគេបានចាក់វ៉ាក់សាំងរួចហើយឬនៅទេ។


ករណីជំងឺកូរ៉ូណាវីរុសសហរដ្ឋអាមេរិកបានកើនឡើងដោយសារតែវីរុស Delta ដែលមានការរីករាលដាលយ៉ាងខ្លាំង ដែលបានលេចចេញដំបូងនៅក្នុងប្រទេសឥណ្ឌា ប៉ុន្តែបានរីករាលដាលយ៉ាងឆាប់រហ័ស ហើយឥឡូវនេះមានចំនួនច្រើនជាង 80% នៃករណីវីរុសឆ្លងនៅអាមេរិក។

CDC បាននិយាយថា ៦៣.៤% នៃតំបន់ខ្លះ នៅសហរដ្ឋអាមេរិក មានអត្រាចម្លងខ្ពស់គ្រាន់បើ ដែលអាចតម្រូវអោយមនុស្សពាក់ម៉ាសការពារនៅខាងក្នុងកន្លែងបិទជិត ហើយគួរតែបន្តគោលនយោបាយឡើងវិញជាបន្ទាន់។


គួររំលឹកថា សហរដ្ឋអាមេរិកនាំមុខនៅលើពិភពលោកក្នុងចំនួនមធ្យមនៃការឆ្លងថ្មីជារៀងរាល់ថ្ងៃ ដែលមាន ១ ក្នុងចំណោម ៩ ករណី ដែលបានរាយការណ៍ទូទាំងពិភពលោកក្នុងមួយថ្ងៃ។ ជាមធ្យមរយៈពេល ៧ ថ្ងៃ សម្រាប់ករណីថ្មី បានកើនឡើងយ៉ាងខ្លាំង ហើយឈរនៅ ៥៧,១២៦ ករណី ដោយនៅតែប្រហែល ១/៤ នៃកម្រិតខ្ពស់បំផុតនៃជំងឺរាតត្បាត។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ