រដ្ឋ Victoria ឈានដល់ការដាក់រដ្ឋក្នុងភាពអាសន្នជាលើកទីបីបន្ទាប់ពីការផ្ទុះឡើងនៃវ៉ារ្យ៉ង់របស់ចក្រភពអង់គ្លេស
អូស្រ្តាលី៖ រដ្ឋ Victoria នៃប្រទេសអូស្រ្តាលីនឹងចូលដល់ការដាក់រដ្ឋក្នុងភាពអាសន្នជាលើកទីបី ដើម្បីទប់ស្កាត់ការផ្ទុះឡើងនៃជំងឺកូវីតប្រភេថ្មីរបស់ចក្រភពអង់គ្លេសដែលបានឆ្លងចូលសហគមន៍ពីសណ្ឋាគារសំរាប់ធ្វើចត្តាឡីស័ក។
រហូតមកដល់ពេលនេះក្រុមមន្រ្តីបានរកឃើញថា មានករណីចំនួន ១៣ កើតចេញពីកម្មករដែលមិនដឹងខ្លួនថាបានឆ្លងមេរោគនៅសណ្ឋាគារ Melbourne។
ការដាក់រដ្ឋក្នុងភាពអាសន្ននឹងចាប់ផ្តើមនៅថ្ងៃសុក្រ ពាក់កណ្តាលអធ្រាត្រ និងបញ្ចប់នៅថ្ងៃពុធ។
នាយករដ្ឋមន្រ្តីនៃរដ្ឋ Victoria លោក Daniel Andrews បានបានមានប្រសាសន៍ថា "រយៈពេលខ្លី ត្រូវតែទប់ស្កាត់ការរីករាលដាលអោយខានតែបាន" គឺត្រូវការជាចាំបាច់ដើម្បីប្រយុទ្ធប្រឆាំងនឹងវ៉ារ្យ៉ង់ចក្រភពអង់គ្លេស។ លោកបន្តថា “នេះគឺជាការឆ្លងរាលដាលលឿនបំផុត និងងាយឆ្លងបំផុតនៃវីរុសដែលត្រូវបានគេឃើញ” ។
មូលហេតុចំបងនៃការឆ្លងក្នុងសហគមន៍នេះដោយសារមាន កម្មវិធី Australian Open បច្ចុប្បន្នកំពុងដំណើរការនៅទីក្រុង Melbourne ហើយទទួលបានអ្នកទស្សនារហូតដល់ទៅ ៣០.០០០ នាក់ក្នុងមួយថ្ងៃ តែនៅពេលនេះទស្សនិជននឹងមិនត្រូវបានអនុញ្ញាតបន្តទៀតទេ។
គួរបញ្ជាក់បន្ថែមផងដែរថា សមាជិកសភាសហព័ន្ធមកពីទីក្រុង Melbourne ត្រូវបានគេជំរុញឱ្យធ្វើដំណើរទៅទីក្រុង Canberra ដែលជាទីក្រុងរដ្ឋធានីរបស់ប្រទេសនេះភ្លាមៗមុនពេលមានការបិទព្រំដែន។
អូស្រ្តាលីខាងត្បូងឯនោះវិញ បានប្រកាសរួចហើយនូវការហាមឃាត់ការធ្វើដំណើរចូលមកក្នុងរដ្ឋរបស់ខ្លួន ដែលបានធ្វើដំណើរមកពីទីក្រុង Melbourne ដែលនេះជាការអនុវត្តន៍តាមផែនការដែលបានប្រកាស់ចេញពីការដាក់រដ្ឋនោះក្នុងភាពអាសន្នរបស់រដ្ឋ Victoria៕