នៅពេលនេះ ធ្វីតធ័របានលុបធ្វីតចំនួន ៣ ចេញពីគណនីរបស់ប្រធានាធិបតីដូណាល់ត្រាំនិងបានផ្អាកគណនីរបស់គាត់រយៈពេល ១២ ម៉ោងបន្ទាប់ពីគាត់បានបន្តជំរុញការឃុបឃិតអំពីការបោះឆ្នោតបន្ទាប់ពីក្រុមមនុស្សបានសម្រុកចូលអគារកាពីតូលសហរដ្ឋអាមេរិក។
លើសពីនេះ ក្រុមហ៊ុនក៏បានព្រមានផងដែរថាការបំពានច្បាប់របស់ខ្លួនបន្ថែមទៀតនឹងនាំឱ្យមានការផ្អាកជាអចិន្ត្រៃយ៍នៃគណនី ធ្វីតធ័ររបស់ប្រធានាធិបតី។ ជាមួយគ្នានេះដែរ ហ្វេសប៊ុកនិងយូធូបក៏បានដកវីដេអូចេញពីគណនីរបស់ប្រធានាធិបតីផងដែរ។
ធ្វីតមួយដែលអមជាមួយវីដេអូរបស់លោក Trump និយាយឡើងវិញនូវការអះអាងគ្មានមូលដ្ឋាននិងគ្មានអំនះអំនានដែលថាការបោះឆ្នោតត្រូវបានដកហូតពីគាត់និងលើកទឹកចិត្តអ្នកគាំទ្ររបស់គាត់ឱ្បបង្កអំពើហិង្សានៅឯវិមានកាពីតូល។ លោកបាននិយាយថាច្បាប់និងសណ្តាប់ធ្នាប់គឺចាំបាច់ហើយបន្ថែមថាលោកស្រឡាញ់អ្នកគាំទ្ររបស់លោក។
ធ្វីតធ័របានបង្ហោះតាមរយៈគណនីមួយរបស់ក្រុមហ៊ុនថាប្រសិនបើប្រធានាធិបតីដកធ្វីតចេញ នោះគណនីរបស់គាត់នឹងត្រូវបានបើកអោយប្រើប្រាស់វិញ៕