រដ្ឋនីមួយៗនៅក្នុងប្រទេសម៉ាឡេស៊ីលើកលែងតែរដ្ឋ Sarawak នឹងត្រូវបិទទ្វារ (ដាក់ឱ្យស្ថិតនៅក្រោមស្ថានភាពគ្រោះថ្នាក់) ចាប់ពីថ្ងៃសុក្របន្ទាប់ពីមានករណីឆ្លងកើនឡើង ។ បរិបទបញ្ជានៃការគ្រប់គ្រងស្ថានភាពនេះ ត្រូវបានពង្រីកគ្របដណ្តប់លើរដ្ឋ Kedah, Perak, Negeri Sembilan, Pahang, Terengganu និង Perli នេះបើយោងទៅលើសម្តីដែលបានដកស្រង់ចេញពីសេចក្តីថ្លែងការណ៍របស់ទេសរដ្ឋមន្រ្តី Ismail Sabri Yaakob កាលពីថ្ងៃអង្គារ ចេញផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក Today Online។

លោក Ismail Sabri បាននិយាយថា បទបញ្ជាដែលនឹងត្រូវធ្វើឡើងរហូតដល់ថ្ងៃទី ៤ ខែកុម្ភៈកំពុងត្រូវបានអនុវត្តតាមដំបូន្មានរបស់ក្រសួងសុខាភិបាលបន្ទាប់ពីមានការកើនឡើងនៃករណី Covid-19 នៅក្នុងរដ្ឋទាំងនោះ។ តួយ៉ាងដូចជារដ្ឋ Johor, Selangor, Penang, Kuala Lumpur, Putrajaya and Labuan បានគេបិទទ្វារកាលពីសប្តាហ៍មុន បន្ទាប់ពីព្រះមហាក្សត្របានអនុលោមតាមស្ថានភាពអាសន្នថ្នាក់ជាតិ ដើម្បីទប់ស្កាត់ការរីករាលដាលនៃរលកទីបីនៃការឆ្លង វីរុសកូរ៉ូណា។


ទន្ទឹមនឹងនេះដែរប្រទេសសិង្ហបុរីឯនោះវិញ ចង់បង្កើតមជ្ឈមណ្ឌលចាក់វ៉ាក់សាំងចំនួន ៣៦ កន្លែងដែលអាចផ្តល់ជូនប្រជាជន ២.០០០ នាក់ក្នុងមួយថ្ងៃចាប់ពីខែក្រោយ។

សិង្ហបុរីកំពុងតែពិចារណាលើវិធានការណ៍បន្ថែមដើម្បីធានាថាចំនួនការឆ្លងមេរោគ Covid-19 របស់ខ្លួននៅតែអាចគ្រប់គ្រងបាន។ ប្រទេសនេះកំពុងរៀបចំបង្កើនកម្មវិធីចាក់វ៉ាក់សាំងរបស់ខ្លួនដោយតែងតាំងអ្នកលក់ឱ្យបង្កើតមជ្ឈមណ្ឌលចាក់វ៉ាក់សាំងចំនួន ៣៦ កន្លែងដែលអាចផ្ទុកមនុស្សបានយ៉ាងហោចណាស់ ២.០០០ នាក់ក្នុងមួយថ្ងៃ។ បន្ថែមពីលើនេះទៀតនោះ “រដ្ឋក៏ចង់អោយអ្នកលក់មានក្រុមចល័តចំនួន ១០ ក្រុមដែលអាចទាក់ទាញប្រជាជននៅតាមកន្លែងនានាដូចជា មជ្ឍមណ្ឌលថែទាំ” នេះបើតាមសារព័ត៌មាន The Straits Times បាននិយាយនៅក្នុងរបាយការណ៍អំពីព័ត៌មានលម្អិតនៃឯកសារដេញថ្លៃរបស់រដ្ឋាភិបាល។


យ៉ាងណាម៉ិញ ឯកសាររបស់ក្រសួងសុខាភិបាលបង្ហាញថា អាជ្ញាធរអាចដឹកជញ្ជូនវ៉ាក់សាំងបង្ការបានច្រើនជាង ៧ ម៉ឺនដងក្នុងមួយថ្ងៃចាប់ពីខែក្រោយ។ សំរាប់ចំនួនប្រជាជន ៥.៧ លាននាក់នេះ មានន័យថាប្រទេសនេះអាច ប្រសិនបើមានវ៉ាក់សាំងរបស់ Pfizer-BioNTech គ្រប់គ្រាន់សំរាប់ចាក់ចំនួនពីរដង បើទោះជាក្នុងរយៈពេលពី ៥ ទៅ ៦ ខែក្តី។ អាជ្ញាធរបាននិយាយថា វានឹងមានវ៉ាក់សាំងគ្រប់គ្រាន់សម្រាប់ប្រជាជនទាំងមូលនៅត្រីមាសទី ៣ នៃឆ្នាំនេះ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ