BERLIN៖ យោងតាមទិន្នន័យជាផ្លូវការបានឱ្យដឹងថា ចំនួនករណីឆ្លងវីរុសកូរូណា នៅប្រទេសអាឡឺម៉ង់ បានកើនឡើងជាថ្មីម្តងទៀតកាលពីថ្ងៃពុធ បន្ទាប់ពីការធ្លាក់ចុះជាលំដាប់អស់រយៈពេលជាងពីរខែ ហើយករណីថ្មីភាគច្រើនគឺមានការប្រែប្រួលដោយសារវ៉ារ្យ៉ង់វីរុស Delta ចាប់តាំងពីចុងខែមិថុនា។

វិទ្យាស្ថានរ៉ូប៊ឺតខូច (RKI) សម្រាប់ជំងឺឆ្លងបានរាយការណ៍ថា មានអ្នកឆ្លងថ្មីចំនួន ៩៨៥ នាក់ ដែលនាំអោយចំនួនសរុបកើនដល់ ៣.៧៣ លាននាក់ ដែលកើនឡើង ១៧៧ ករណី បើប្រៀបធៀបនឹងការកើនឡើងប្រចាំថ្ងៃក្នុងមួយសប្តាហ៍មុន។

ចំនួនអ្នកស្លាប់បានកើនឡើង ៤៨ នាក់ កាលពីថ្ងៃមុន ដល់ចំនួនសរុប ៩១,១១០ នាក់ ពោលគឺធ្លាក់ចុះពីការកើនឡើងជារៀងរាល់ថ្ងៃចំនួន ៥៦ នាក់ នៃសប្តាហ៍មុន។


របាយការណ៍ក៏បានបង្ហាញផងដែរថា វ៉ារ្យ៉ង់វីរុស Delta ដែលមានការឆ្លងកាន់តែច្រើន ត្រូវបានរកឃើញដំបូងនៅក្នុងប្រទេសឥណ្ឌា មានចំនួន ៥៩% នៃករណីនៅចុងខែមិថុនា។

គួររំលឹកថា យោងតាមទិន្នន័យជាផ្លូវការបានអោយដឹងថា ប្រជាជនប្រមាណ ៥៧% នៃប្រជាជននៅប្រទេសអាឡឺម៉ង់បានទទួលយ៉ាងហោចណាស់វ៉ាក់សាំងការពារចំនួនមួយដូស ហើយស្ទើរតែ ៣៩% ត្រូវបានទទួលថ្នាំបង្ការពេញលេញ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ