BERLIN៖ អធិការបតីអាល្លឺម៉ង់លោកស្រី អេនជេឡា មឺកែល (Angela Merkel) បាននិយាយបន្ទាប់ពីកិច្ចប្រជុំកំពូលអឺរ៉ុប លើការបង្កើតវិញ្ញាប័ណ្ណប័ត្រឌីជីថលសំរាប់អ្នកដែលបានចាក់វ៉ាក់សាំងហើយ ដែលអនុញ្ញាតឱ្យប្រជាជនធ្វើដំណើរនៅទ្វីបអឺរ៉ុប បើទោះបីជាមានការរីករាលដាលនៃជំងឺឆ្លងនេះក៏ដោយ អាចទំនងជាមានវត្តមាននៅមុនរដូវក្តៅ។


លោកស្រី Merkel បានប្រាប់សន្និសីទសារព័ត៌មាននៅថ្ងៃព្រហស្បតិ៍នេះថា "អ្នករាល់គ្នាបានឯកភាពថា យើងត្រូវការវិញ្ញាប័ណ្ណប័ត្រឌីជីថលសំរាប់បញ្ជាក់ពីការចាក់វ៉ាក់សាំងហើយ"។ ដោយឡែក គណៈកម្មការអឺរ៉ុប ត្រូវការពេលប្រហែល ៣ ខែដើម្បីបង្កើតមូលដ្ឋានបច្ចេកទេសសម្រាប់ឯកសារបែបនេះ។

 

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ