សេអ៊ូល៖ នាយករដ្ឋមន្រ្តីនៃប្រទេសកូរ៉េខាងត្បូងលោក Chung Sye-kyun នៅថ្ងៃពុធនេះបានព្រមានប្រឆាំងនឹងការបន្ធូរបន្ថយច្បាប់នៃរក្សាគំលាតសង្គម បន្ទាប់ពីចំនួនករណីឆ្លងវីរុសថ្មីបានកើនឡើងដល់កំរិតខ្ពស់ក្នុងរយៈពេលជិត ៤០ ថ្ងៃ។

រដ្ឋាភិបាលបានបន្ធូរបន្ថយការលើការទប់ស្កាត់នៃការរក្សាគម្លៀតចម្ងាយពីថ្ងៃសៅរ៍ គិតចាប់ផ្តើមពីសប្តាហ៍នេះ បន្ទាប់ពីទទួលរងនូវរលកនៃការផ្ទុះជំងឺកូវីតជាលើកទី ៣ ដែលបានឈានដល់កំរិត ១.២០០ ករណីក្នុងមួយថ្ងៃៗកាលពីចុងខែធ្នូ។ ប៉ុន្តែចំនួននេះបានកើនឡើងមកវិញក្នុងរយៈពេលតែ ៣ ថ្ងៃ ដែលកើនឡើងដល់ ៦០០ ជាលើកដំបូងក្នុងរយៈពេល ៣៩ ថ្ងៃកាលពីថ្ងៃអង្គារ បន្ទាប់ពីការហាមប្រាមកន្លែងកម្សាន្តពេលរាត្រីត្រូវបានបន្ថូរបន្ថយ និងបម្រាមគោចររបស់ភោជនីយដ្ឋានបានពន្យារពេលមួយម៉ោងទៅម៉ោង ១០ យប់ ។


ទីភ្នាក់ងារត្រួតពិនិត្យនិងការពារជំងឺកូរ៉េ (KDCA) បានរាយការណ៍ថាមាន ៦២១ ករណីគិតពីថ្ងៃអង្គារកណ្តាលអធ្រាត្រ ខណៈដែលការធ្វើតេស្តកើនឡើងចំនួន ៣០០-៤០០ ក្នុងប៉ុន្មានថ្ងៃមុន បន្ទាប់ពីថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិនកាលពីសប្តាហ៍មុន។

លោក Chung បាននិយាយថា ហាក់ដូចជាមានសញ្ញានៃវិន័យធូររលុង ដោយមានការច្រៀងនៅក្លឹបរាត្រីដែលបើកនៅម៉ោង ៥ ព្រឹក និងមានមនុស្សជប់លៀងនៅសណ្ឋាគារមួយបន្ទាប់ពីបម្រាមគោចរ។ លោកបានប្រាប់អង្គប្រជុំតាមកញ្ចក់ទូរទស្សន៍ថា “យើងបានបន្ធូរបន្ថយទៅលើការរក្សាគម្លៀតដើម្បីជួយម្ចាស់អាជីវកម្មខ្នាតតូចក្នុងការរក្សាជីវភាពរបស់ពួកគេ មិនមែនដើម្បីរក្សាមេរោគនោះទេ” ។


រលកទី ៣ មិនទាន់ចប់នៅឡើយទេ ហើយអ្នកជំនាញខ្លះថែមទាំងព្រមានអំពីរលកទី ៤ ដ៏មានសក្តានុពលនៅខែមីនា ឬមេសា ... ពេលនេះមិនមែនជាពេលវេលាដែលត្រូវបន្ធូរបន្ថយនោះទេ។

សូមរំលឹកផងដែរថា ការឆ្លងវីរុសកូវីត១៩ សរុបរបស់កូរ៉េខាងត្បូងបានកើនឡើងដល់ ៨៤.៩៤៦ ករណីដោយមានអ្នកស្លាប់ ១.៥៣៨ នាក់។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ