អ្នកកាសែតជនជាតិជប៉ុនម្នាក់ ដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា បានមកដល់ប្រទេសជប៉ុនវិញហើយ
ជប៉ុន៖ អ្នកកាសែតជនជាតិជប៉ុនម្នាក់ ដែលត្រូវបានឃុំខ្លួននៅក្នុងប្រទេសមីយ៉ាន់ម៉ា និងត្រូវបានចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានមិនពិតក្នុងកំឡុងពេលនៃការបង្ក្រាបលើប្រព័ន្ធផ្សព្វផ្សាយ របស់រដ្ឋប្រហារយោធាមួយនៅក្នុងខែកុម្ភៈ បានវិលត្រឡប់មកប្រទេសជប៉ុនវិញ នៅថ្ងៃសុក្រ នេះបើយោងតាមការផ្សាយរបស់ទូរទស្សន៍ Asahi TV ។
លោក Yuki Kitazumi ដែលត្រូវបានចាប់ខ្លួនពីផ្ទះរបស់គាត់ដោយកងទ័ព ក្នុងទីក្រុងយ៉ាំងហ្គោន កាលពីខែមុន បានមកដល់អាកាសយានដ្ឋាន ណារីតា នៅខាងក្រៅទីក្រុង តូក្យូ វេលាម៉ោង ១០:៣០ នាទីយប់។ លោក Kitazumi ដែលបើកក្រុមហ៊ុនប្រព័ន្ធផ្សព្វផ្សាយមួយនៅទីក្រុងយ៉ាំងហ្គោន ត្រូវបានចាប់ខ្លួននៅថ្ងៃទី ១៩ ខែមេសា ជាលើកទី ២ ចាប់តាំងពីរដ្ឋប្រហារ។ គាត់គឺជាអ្នកកាសែតបរទេសដំបូងគេដែលត្រូវបានចោទប្រកាន់ពីបទផ្សព្វផ្សាយព័ត៌មានមិនពិត។
ទូរទស្សន៍ MRTV ដែលគ្រប់គ្រងដោយរដ្ឋមីយ៉ាន់ម៉ា បាននិយាយនៅមុននេះថា លោក Kitazumi បានរំលោភច្បាប់ ប៉ុន្តែនឹងត្រូវបានដោះលែងនៅក្នុងការទទួលស្គាល់ទំនាក់ទំនងជិតស្និទ្ធរបស់មីយ៉ាន់ម៉ា ជាមួយ ប្រទេសជប៉ុន។ ប្រទេសជប៉ុនគឺជាអ្នកវិនិយោគដ៏ធំមួយ និងជាប្រភពជំនួយបច្ចេកទេសក៏ដូចជាជំនួយអភិវឌ្ឍន៍សម្រាប់រដ្ឋាភិបាលពាក់កណ្តាលស៊ីវិលនៅមីយ៉ាន់ម៉ា ក្នុងទស្សវត្សនៃការកែទម្រង់នយោបាយ ដែលបានបញ្ចប់នៅចុងបញ្ចប់នៃយុគសម័យចុងក្រោយនៃការគ្រប់គ្រងយោធាក្នុងឆ្នាំ ២០១១ ។
គួររលឹកថា ក្រុមអ្នកសារព័ត៌មានជាច្រើនស្ថិតក្នុងចំណោមមនុស្សជិត ៤.៩០០ នាក់ ដែលត្រូវបានចាប់ខ្លួន នេះបើយោងតាមក្រុមតស៊ូមតិរបស់សមាគមអ្នកទោសនយោបាយ (AAPP) តាមដាន៕NR