ជប៉ុន៖ អ្នកនាំពាក្យរដ្ឋាភិបាលកំពូលរបស់ជប៉ុន បានច្រានចោលការតវ៉ារបស់កូរ៉េខាងត្បូង ជុំវិញផែនទីមួយ ដែលត្រូវបានបង្ហោះដោយអ្នករៀបចំព្រឹត្តិការណ៍អូឡាំពិកនៃទីក្រុងតូក្យូ ដែលបានសម្គាល់កោះដែលមានជម្លោះ ជាទឹកដីរបស់ជប៉ុន។

លេខាធិការខុទ្ទកាល័យគណៈរដ្ឋមន្រ្តី លោក Katsunobu Kato បានប្រាប់ក្រុមអ្នកយកព័ត៌មានកាលពីថ្ងៃពុធថា “កោះ Takeshima គឺជាទឹកដីមួយជាប់នឹងប្រទេសជប៉ុន ដោយមើលទៅលើអង្គហេតុប្រវត្តិសាស្រ្ត និងច្បាប់អន្តរជាតិ។ យើងមិនអាចទទួលយកការតវ៉ារបស់កូរ៉េខាងត្បូងបានទេ” ។


កូរ៉េខាងត្បូងបានកោះហៅលេខាធិការឯកអគ្គរដ្ឋទូតរបស់ជប៉ុននៅថ្ងៃអង្គារនេះដើម្បីធ្វើការតវ៉ាជុំវិញផែនទី។

គួររលឹកថា កោះតូចៗដែលមានឈ្មោះថា Dokdo នៅប្រទេសកូរ៉េខាងត្បូង និងកោះ Takeshima នៅប្រទេសជប៉ុន បានស្ថិតនៅចំកណ្តាលនៃជម្លោះទឹកដីរាប់ទសវត្សរវាងប្រទេសទាំងពីរ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ