ម៉ូស្គូ៖ ការស្លាប់ប្រចាំថ្ងៃដោយសារជំងឺកូវីដ១៩ របស់ប្រទេសរុស្ស៊ី បានបំបែកឯតទគ្គកម្មថ្មីចំនួន ៨១៩ នាក់ កាលពីថ្ងៃសៅរ៍ មួយថ្ងៃបន្ទាប់ពីមន្ទីរសុខាភិបាលទីក្រុងមូស្គូបានរាយការណ៍ពីចំនួនអ្នកស្លាប់ប្រចាំខែខ្ពស់បំផុតនៅក្នុងទីក្រុង ចាប់តាំងពីការចាប់ផ្តើមនៃជំងឺរាតត្បាត។

ការស្លាប់ដោយសារមេរោគឆ្លងប្រចាំថ្ងៃរបស់រុស្ស៊ីកំពុងកើនឡើងបន្ទាប់ពីការឆ្លងបានកើនឡើងក្នុងខែកក្កដា។ យ៉ាងណាម៉ិញ អាជ្ញាធរស្តីបន្ទោសដោយសារការឆ្លងនៃវ៉ារ្យ៉ង់វីរុស Delta និងកត្តាអត្រាចាក់វ៉ាក់សាំងយឺតយ៉ាវ។

ជាក់ស្តែង ទីក្រុងមូស្គូបាននិយាយនៅថ្ងៃសុក្រនេះថា អត្រាមរណភាពនៅក្នុងទីក្រុងក្នុងខែកក្កដា គឺខ្ពស់ជាង ៧០% មុនពេលមានជំងឺរាតត្បាតនៅឆ្នាំ ២០១៩ និង ៦០% ខ្ពស់ជាងនៅក្នុងខែដូចគ្នាកាលពីឆ្នាំមុន។

ការស្លាប់សរុបចំនួន ១៧.២៣៧ នាក់ នៅទីក្រុងមូស្គូ ក្នុងខែកក្កដា គឺជាចំនួនអ្នកស្លាប់ប្រចាំខែខ្ពស់បំផុត ចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម។ នាយកដ្ឋានសុខាភិបាលម៉ូស្គូបានប្រកាសថា ភាគច្រើននៃការស្លាប់ច្រើនសន្ធឹកសន្ធាប់នេះគឺបណ្តាលមកពីការផ្ទុះឡើងនៃមេរោគឆ្លងវីរុសនេះ។

គួររំលឹកថា ប្រទេសរុស្ស៊ីបានរាយការណ៍ពីការឆ្លងមេរោគថ្មីចំនួន ២២.១៤៤ នាក់ កាលពីថ្ងៃសៅរ៍។ រហូតមកដល់ពេលនេះករណីប្រចាំថ្ងៃបានធ្លាក់ចុះនៅក្នុងខែសីហា បន្ទាប់ពីឡើងដល់កំរិតកំពូលនៅខែកក្កដា។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ