ក្រុងឡុងន៍៖ រដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រី លោក Rishi Sunak នៅថ្ងៃចន្ទ នឹងប្រកាសសំណើថ្មីដើម្បីទប់ស្កាត់ការតវ៉ា ដោយផ្តល់សិទ្ធិផ្អែកលើស្ថានភាពដល់ប៉ូលីសអាចធ្វើសកម្មភាពបាន ដើម្បីការពារការរំខានធ្ងន់ធ្ងរ។

ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ការតវ៉ាជាធម្មតាលើបញ្ហាបរិស្ថាន បានបណ្តាលអោយមានការបិទផ្នែកធំនៃកណ្តាលទីក្រុងឡុងដ៍ និងបានបិទចរាចរណ៍នៅលើផ្លូវហាយវេសំខាន់ៗ នាំឱ្យមានការអំពាវនាវឱ្យប៉ូលីសមានអំណាចបន្ថែមទៀតដើម្បីបញ្ឈប់ការរំខាននេះ។

តួយ៉ាង រដ្ឋាភិបាលបានអនុម័តច្បាប់ដើម្បីដោះស្រាយបញ្ហានេះនៅឆ្នាំ ២០២២ ប៉ុន្តែគ្រោងនឹងបន្តជាមួយនឹងច្បាប់ថ្មីមួយដែលគេស្គាល់ថា ជាច្បាប់សណ្តាប់ធ្នាប់សាធារណៈ។

ច្បាប់នេះត្រូវបានបោះពុម្ពកាលពីឆ្នាំមុន ហើយបច្ចុប្បន្នកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការជជែកពិភាក្សានៅក្នុងសភា។ ប៉ុន្តែយ៉ាងណាម៉ិញ វាបានទាក់ទាញការរិះគន់យ៉ាងខ្លាំងពីក្រុមសិទ្ធិមនុស្ស ដែលនិយាយថា វាប្រឆាំងលទ្ធិប្រជាធិបតេយ្យនិងផ្តល់អំណាចដល់ប៉ូលីសខ្លាំងហួសហេតុពេក។

ជាងនេះទៀតសោដ រដ្ឋាភិបាលចង់ធ្វើវិសោធនកម្មច្បាប់ស្តីពីសណ្តាប់ធ្នាប់សាធារណៈ មុនពេលវាក្លាយជាច្បាប់ ដើម្បីពង្រីកនិយមន័យផ្លូវច្បាប់នៃ 'ការរំខានធ្ងន់ធ្ងរ' ផ្តល់ឱ្យប៉ូលីសនូវភាពបត់បែនបន្ថែមទៀត និងផ្តល់ភាពច្បាស់លាស់ផ្នែកច្បាប់អំពីពេលវេលាដែលអំណាចថ្មីអាចត្រូវបានប្រើប្រាស់។

រដ្ឋាភិបាលអោយដឹងដែរថា ច្បាប់ថ្មីនេះប្រសិនបើត្រូវបានអនុម័តនឹងមានន័យថា ប៉ូលីសអាចបិទការតវ៉ាដែលរំខានជាមុន។

គួរបញ្ជាក់ថា សេចក្តីព្រាងច្បាប់នេះរួមបញ្ចូលរួចហើយនូវការបង្កើតបទល្មើសព្រហ្មទណ្ឌសម្រាប់អ្នកដែលស្វែងរកការចាក់សោរខ្លួនឯងទៅនឹងវត្ថុ ឬនៅក្នុងអគារ និងអនុញ្ញាតឱ្យតុលាការដាក់កម្រិតលើសេរីភាពរបស់អ្នកតវ៉ាមួយចំនួនដើម្បីការពារពួកគេដែលបង្កឱ្យមានការរំខានធ្ងន់ធ្ងរ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ