មីយ៉ាន់មា៖ ស្ថានីយ៍ទូរទស្សន៍ Myawaddy ដែលគ្រប់គ្រងដោយយោធា បានផ្សាយកាលពីថ្ងៃសុក្រថា មនុស្ស ១៩ នាក់ ត្រូវបានកាត់ទោសប្រហារជីវិតនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចំពោះការសម្លាប់សហការីម្នាក់របស់ប្រធានក្រុមកងទ័ព នៅក្នុងស្រុកមួយនៃទីក្រុង យ៉ាំងហ្គោន។ សេចក្តីថ្លែងការណ៍និយាយថា មនុស្ស ១៧ នាក់ក្នុងចំណោមប្រជាជនត្រូវបានកាត់ទោសកំបាំងមុខ។


នេះជាហេតុការណ៍ដំបូង ដែលត្រូវប្រកាសជាសាធារណៈចាប់តាំងពីមានរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ។ ស្ថានីយ៍ទូរទស្សន៍ Myawaddy បានផ្សាយថា ការសម្លាប់នេះបានកើតឡើងនៅស្រុក North Okkalapa នៃទីក្រុងធំបំផុតរបស់មីយ៉ាន់ម៉ា។ ច្បាប់កាត់ទោសត្រូវបានប្រកាសនៅក្នុងស្រុកដែលអនុញ្ញាតឱ្យតុលាការយោធា កាត់ទោសប្រហារជីវិត៕NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ