សកម្មជនរបស់អង្គការសហប្រជាជាតិនៃប្រទេសមីយ៉ាន់ម៉ា បានមកដល់ទីក្រុងបាងកកដោយសង្ឃឹមនឹងមានជំនួបពិភាក្សាជាមួយឧត្តមសេនីយ៍
3 ឆ្នាំ មុន
បាងកក៖ សកម្មជនរបស់អង្គការសហប្រជាជាតិនៃប្រទេសមីយ៉ាន់ម៉ាលោកស្រី Christine Schraner Burgener បានមកដល់រដ្ឋធានីថៃ នៅថ្ងៃសុក្រនេះ ក្នុងក្តីសង្ឃឹមថានឹងមានការពិភាក្សាជាមួយរបបយោធាដែលកំពុងកាន់អំណាចក្នុងប្រទេសមីយ៉ាន់ម៉ា ប៉ុន្តែ លោកស្រីត្រូវបានប្រាប់ដោយឧត្តមសេនីយ៍ថា ពួកគេមិនបានត្រៀមខ្លួនរួចរាល់ទទួលលោកស្រីទេ។
លោកស្រីបានមាននិយាយនៅលើបណ្តាញធ្វីតធឺ ដោយប្រើប្រាស់ឈ្មោះយោធារបស់ប្រទេសមីយ៉ាន់ម៉ាថា “ទើបតែមកដល់ក្រុងបាងកកដើម្បីពិភាក្សា។ ខ្ញុំសោកស្តាយដែលយោធា Tatmadaw បានឆ្លើយតបមកខ្ញុំកាលពីម្សិលមិញថា ពួកគេមិនបានត្រៀមខ្លួនរួចរាល់ដើម្បីទទួលខ្ញុំទេ។ ខ្ញុំត្រៀមខ្លួនរួចជាស្រេចសម្រាប់ការសន្ទនា។ អំពើហឹង្សាមិនដែលនាំឱ្យមានដំណោះស្រាយប្រកបដោយចីរភាពទេ” ៕NR