TOKYO៖ ប្រទេសជប៉ុនបានអនុវត្តច្បាប់ ចំពោះមនុស្សដែលមិនគោរពតាមវិធានការណ៍ត្រួតពិនិត្យព្រំដែន ដោយបញ្ចេញឈ្មោះមនុស្សបីនាក់ ដែលបានល្មើសច្បាប់ចត្តាឡីស័ក បន្ទាប់ពីត្រលប់មកពីបរទេសវិញ។
ក្រសួងសុខាភិបាលបានប្រកាសនៅល្ងាចថ្ងៃច័ន្ទនេះថា ជនជាតិជប៉ុនទាំងបីនាក់នោះបានធ្វើសកម្មភាពយ៉ាងច្បាស់ដើម្បីចៀសវាងការទាក់ទងជាមួយអាជ្ញាធរ បន្ទាប់ពីថ្មីៗនេះបានវិលត្រឡប់មកពីបរទេស។
យ៉ាងណាម៉ិញ នេះជាសេចក្តីប្រកាសលើកដំបូងបង្អស់របស់ជប៉ុន ដែលបានបង្កឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងចំណោមអ្នកប្រើប្រាស់បណ្តាញ Twitter អំពីព័ត៌មានលម្អិតនៃអ្នកដែលត្រូវបានកំណត់អត្តសញ្ញាណ ដូចជាការងារ និងទីតាំងរបស់ពួកគេ។
គួររំលឹកថា ប្រទេសជប៉ុនកំពុងស្នើសុំឱ្យអ្នកដំណើរទាំងអស់មកពីបរទេស រួមទាំងពលរដ្ឋរបស់ខ្លួន ត្រូវធ្វើចត្តាឡីស័ករយៈពេលពីរសប្តាហ៍ ក្នុងអំឡុងពេលដែលពួកគេត្រូវបានស្នើសុំឱ្យប្រើកម្មវិធីស្មាតហ្វូនដើម្បីតាមដានពីទីតាំង និងរាយការណ៍អំពីស្ថានភាពសុខភាពរបស់ពួកគេ។ NR