(SAO PAUL)៖ ប្រទេសប្រេស៊ីលបានស្នើដល់ស្ត្រីកាលពីថ្ងៃសុក្រ ដើម្បីពន្យាពេលមានផ្ទៃពោះរហូតដល់ផុតការឆ្លងរាលដាលដ៏អាក្រក់បំផុត។ប្រទេសប្រេស៊ីល នៅតែជាប្រទេសមួយដែលមានវីរុសរាតត្បាតខ្លាំងខ្លានៅលើពិភពលោក ខណៈពេលប្រជាជនប្រេស៊ីលស្លាប់ដោយសារវីរុសនេះក្នុងមួយថ្ងៃ ច្រើនជាងកន្លែងផ្សេងទៀតនៅលើសកលលោក។មន្ទីរពេទ្យកំពុងតែដុនដាប និងទ្រុឌទ្រោមដោយសារមេរោគបំលែងថ្មី ហើយថ្នាំបង្ការដែលត្រូវការសម្រាប់អ្នកជម្ងឺធ្ងន់ធ្ងរកំពុងធ្លាក់ចុះនៅកំរិតទាប ដោយប្រេស៊ីល ងាកទៅរកដៃគូអន្តរជាតិដើម្បីជួយក្នុងការផ្គត់ផ្គង់ជាបន្ទាន់។
មន្ត្រីក្រសួងសុខាភិបាល លោក Raphael Parente បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រថា "ប្រសិនបើអាច សូមធ្វើការពន្យាពេលមានផ្ទៃពោះបន្តិចសិន រហូតដល់ពេលសភាពការល្អប្រសើរជាងនេះ" ។លោកបានថ្លែងថា ប្រព័ន្ធសុខាភិបាលនៅពេលនេះកំពុងមានភាពតឹងតែង ហើយវុីរ៉ុសបំលែងថ្មីក៏មានសភាពធ្ងន់ធ្ងរជាងមុនទៅទៀត។គួររំលឹកថា ការផ្ទុះឡើងនៃប្រទេសប្រេស៊ីល កំពុងជះឥទ្ធិពលកាន់តែខ្លាំងឡើងចំពោះមនុស្សវ័យក្មេង ដោយទិន្នន័យមន្ទីរពេទ្យបង្ហាញថា នៅក្នុងខែមីនា ជាងពាក់កណ្តាលនៃអ្នកជំងឺទាំងអស់ដែលកំពុងមើលថែគឺមានអាយុ ៤០ ឆ្នាំ ឬក្មេងជាងនេះ៕NR