ក្រុមអ្នកតវ៉ានិងប្រព័ន្ធផ្សព្វផ្សាយមួយចំនួនបាននិយាយថា កម្លាំងសន្តិសុខមីយ៉ាន់ម៉ាបានបើកការបាញ់ប្រហារទៅលើបាតុកម្មគាំទ្រលទ្ធិប្រជាធិបតេយ្យកាលពីថ្ងៃសៅរ៍ ដែលបានសម្លាប់មនុស្សយ៉ាងតិច ៥នាក់ ខណៈយោធប៉ុនប៉ងត្រៀម ដីកាចាប់ខ្លួនសម្រាប់អ្នករិះគន់ ដើម្បីរារាំងការប្រឆាំង ។

ទោះបីជាមានការសម្លាប់មនុស្សជាង ៥៥០ នាក់ ដោយ កម្លាំងយោធា ចាប់តាំងពីរដ្ឋប្រហារថ្ងៃទី ១ ខែកុម្ភៈ ក៏ដោយ ក៏ក្រុមអ្នកតវ៉ាបានចេញមកជារៀងរាល់ថ្ងៃជាក្រុមតូចៗនៅតាមទីប្រជុំជនតូចៗ។ 

ប្រព័ន្ធផ្សព្វផ្សាយពីរបាននិយាយថា កម្លាំងសន្តិសុខនៅកណ្តាលក្រុង មុន្នីវ៉ា ដែលបានឃើញការតវ៉ាជារៀងរាល់ថ្ងៃអស់រយៈពេលជាច្រើនសប្តាហ៍ បានបាញ់ទៅលើហ្វូងមនុស្សដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤ នាក់ និងជាច្រើននាក់ទៀតរងរបួស។


បាតុករនៅក្រុង មុន្នីវ៉ា ដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រតាមរយៈកម្មវិធីផ្ញើសារថា “ពួកគេបានចាប់ផ្តើមបាញ់មិនឈប់ ដោយប្រើទាំងគ្រាប់បែកដៃនិងបាញ់បោះពាសពេញហ្នឹង”។ “ប្រជាជនបានដកថយ និងដាក់របាំងការពារយ៉ាងលឿន ប៉ុន្តែគ្រាប់កាំភ្លើងបានត្រូវចំក្បាលមនុស្សម្នាក់នៅពីមុខខ្ញុំ។ គាត់បានស្លាប់នៅនឹងកន្លែង” ។


វេបសាយព័ត៌មានតាមប្រព័ន្ធអ៊ីនធឺណេតប្រចាំសប្តាហ៍របស់កាសែត និងអ្នកស្រុកបានរាយការណ៍ថា បុរសម្នាក់ត្រូវបានគេបាញ់សម្លាប់នៅភាគខាងត្បូងនៃ ថាតុន។ ប៉ូលីសក៏បានបើកការបាញ់ប្រហារនៅកណ្តាលក្រុងបាហ្គោ បណ្តាលឱ្យបុរសម្នាក់រងរបួស។


លើសពីនេះទៅទៀត ប្រព័ន្ធផ្សព្វផ្សាយក៏បានរាយការណ៍ថា ការធ្វើបាតុកម្មក៏ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងទី ២ របស់មីយ៉ាន់ម៉ាគឺ ម៉ាន់ដាឡេ និងនៅភាគខាងជើងទីក្រុង Hpakant ៕NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ