បុគ្គលិកមន្ទីរពេទ្យក្នុងប្រទេសជប៉ុន ភាគច្រើននៅតែមិនទាន់បានទទួលវ៉ាក់សាំងពេញលេញនៅឡើយ ខណៈកីឡាអូឡាំពិករៀបនឹងចាប់ផ្តើម
បរទេស៖ សារព័ត៌មានជប៉ុន Nikkei បានរាយការណ៍នៅថ្ងៃពុធនេះថា វេជ្ជសាស្ត្ររបស់ប្រទេសជប៉ុន ចំនួនតិចជាង ៣០% បានចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ នៅក្នុងទីក្រុងធំៗ ហើយវាមានរយៈពេលតែ ៦៥ ថ្ងៃប៉ុណ្ណោះ មុនការចាប់ផ្តើមកីឡាអូឡាំពិកទីក្រុងតូក្យូ ខណៈការអំពាវនាវកាន់តែច្រើនឡើងៗសម្រាប់កីឡាមួយនេះថា គួរតែលុបចោល។
តួលេខគណៈរដ្ឋមន្រ្តីដែលបានចេញផ្សាយនៅសប្តាហ៍នេះបានបង្ហាញថា រយៈពេល ៣ ខែនៃការចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ របស់ប្រទេសជប៉ុន មានចំនួនតិចជាង ៤០% នៃបុគ្គលិកពេទ្យទាំងអស់នៅក្នុងប្រទេសនេះ។
បញ្ហានេះត្រូវបានប្រកាសជាពិសេសនៅក្នុងទីក្រុងតូក្យូ ដែលជាម្ចាស់ផ្ទះនៃមជ្ឈមណ្ឌលហ្គេម និងមជ្ឈមណ្ឌលដែលមានចំនួនប្រជាជនច្រើនដទៃផ្សេងទៀត ដែលអត្រានៃបុគ្គលិកពេទ្យ ទទួលថ្នាំបង្ការមានតិចជាង ៣០% ។
ការយឺតយ៉ាវសម្រាប់វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា គឺស្ថិតក្នុងចំណោមបណ្តឹងដែលលើកឡើងដោយក្រុមវេជ្ជសាស្រ្តដែលបានចេញមុខប្រឆាំងនឹងការប្រារព្ធព្រឹត្តិការណ៍កីឡានេះ នៅពេលដែលប្រទេសជប៉ុនកំពុងប្រយុទ្ធដើម្បីទប់ស្កាត់ការកើនឡើងនៃការឆ្លង។
គួររលឹកថា រហូតមកដល់ពេលនេះ មានតែ ៣.៧% នៃប្រជាជនជប៉ុនចំនួន ១២៦ លាននាក់ ប៉ុណ្ណោះ ដែលបានទទួលវ៉ាក់សាំងការពារយ៉ាងតិចចំនួន ១ ដង ដែលជាអត្រាទាបបំផុតក្នុងចំណោមប្រទេសអ្នកមាន។ ដំបូងបង្អស់ ការផ្គត់ផ្គង់វ៉ាក់សាំងតិចតួចត្រូវបានបង្កើតដោយ Pfizer Inc (PFE.N) និង BioNTech SE (22UAy.DE) ដែលជាថ្នាំតែមួយគត់ដែលត្រូវបានអនុម័តដោយនិយតកររហូតមកដល់ពេលនេះ។
ប៉ុន្តែការនាំចូលរបស់ថ្នាំ Pfizer ក្នុងប្រទេស បានកើនឡើងយ៉ាងខ្លាំងនៅក្នុងខែឧសភា ហើយរដ្ឋាភិបាលរំពឹងថា នឹងអនុម័តលើថ្នាំបង្ការរបស់ក្រុមហ៊ុន Moderna Inc (MRNA.O) នៅសប្តាហ៍នេះ សម្រាប់ប្រើនៅក្នុងមជ្ឈមណ្ឌលចាក់វ៉ាក់សាំងធំ។ ម្យ៉ាងវិញទៀត ថ្នាំបង្ការដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន AstraZeneca PLC (AZN.L) ក៏កំពុងត្រូវបានពិចារណាដោយនិយតករក្នុងស្រុកផងដែរ៕NR