SHANGHAI៖ ប្រទេសចិនកាលពីថ្ងៃអង្គារ បានរាយការណ៍អំពីចំនួនអ្នកឆ្លងជំងឺកូវីដ១៩ ថ្មី ដែលខ្ពស់បំផុតចាប់តាំងពីខែមករា មានការកើនឡើងនៃការឆ្លង ដែលនាំចូលនៅក្នុងខេត្តយូណាន ភាគនិរតី ដែលមានព្រំដែនជាប់ប្រទេសមីយ៉ាន់ម៉ា។

គណៈកម្មការសុខាភិបាលជាតិបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ប្រទេសចិនដីគោក បានកត់ត្រាករណីថ្មីចំនួន ៦៥ ករណី សម្រាប់ថ្ងៃទី ១៩ ខែកក្កដា បើប្រៀបធៀបនឹង ៣១ ថ្ងៃមុននេះ។ វាជាចំនួនច្រើនបំផុតចាប់តាំងពីថ្ងៃទី ៣០ ខែមករា។

ការឆ្លងភាគច្រើននៃករណីថ្មីត្រូវបាននាំចូលមក ក្នុងខេត្តយូនណាន មានករណីថ្មីចំនួន ៤១ ករណី ដែលមានប្រភពមកពីបរទេស ដែលពួកគេទាំងអស់ជាជនជាតិចិនដែលទើបត្រឡប់មកពីមីយ៉ាន់ម៉ា។


ករណីបច្ចុប្បន្ននៅក្នុងខេត្តយូណាន បានចាប់ផ្តើមនៅថ្ងៃទី ៤ ខែកក្កដា ហើយបានប្រមូលផ្តុំនៅក្នុងទីក្រុង Ruili និង Longchuan ដែលជាទីក្រុងតូចពីរ នៅតាមព្រំដែនប្រទេសចិនជាមួយមីយ៉ាន់ម៉ា ដោយបានរងការវាយប្រហារពីការឆ្លងរាលដាលយ៉ាងខ្លាំងចាប់តាំងពីខែមិថុនា។

គួររំលឹកថា ករណីឆ្លងជំងឺកូវីដ១៩ មានចំនួនសរុបនៅប្រទេសចិន នាពេលបច្ចុប្បន្ននេះ  ៩២,៣៤២ ករណី ដោយចំនួនអ្នកស្លាប់មិនមានការប្រែប្រួលដែលនៅតែមានចំនួន ៤,៦៣៦ នាក់។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ