Ottawa៖ ប្រទេសកាណាដាបានប្រកាសកាលចេញកាលពីថ្ងៃច័ន្ទថា នឹងចាប់ផ្តើមអនុញ្ញាតឱ្យភ្ញៀវទេសចរដែលបានចាក់វ៉ាក់សាំងពេញលេញចូលក្នុងប្រទេសនេះ នៅថ្ងៃទី ៩ ខែសីហា សម្រាប់អ្នកធ្វើដំណើរទូទៅ (Non-essential travellers)។

ជាមួយគ្នានេះដែរ រដ្ឋាភិបាលក៏បានប្រកាសនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ភ្ញៀវដែលមកពីបណ្តាប្រទេសនានា ក្រៅពីសហរដ្ឋអាមេរិក (ដែលបានចាក់វ៉ាក់សាំងពេញលេញ) នឹងត្រូវបានអនុញ្ញាតឱ្យចូលមកកាន់ប្រទេស នៅថ្ងៃទី ៧ ខែកញ្ញា ប៉ុន្តែក៏នៅអាចមានការប្រែប្រួលតាមកាលៈទេសៈ ប្រសិនបើករណីជំងឺកូវីដ១៩ មិនអំណោយផល។

គួររំលឹកថា អាជីវកម្មនៃប្រទេសទាំងសងខាងព្រំដែន ជាពិសេសឧស្សាហកម្មទេសចរណ៍និងអាកាសចរណ៍ កំពុងទាមទារឲ្យបញ្ឈប់ការរឹតត្បិតលើការធ្វើដំណើរដែលមិនចាំបាច់ រវាងកាណាដានិងសហរដ្ឋអាមេរិក ដែលត្រូវបានដាក់ចេញដំបូងតាំងពីខែមីនា ឆ្នាំ ២០២០ ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ