WELLINGTON៖ ការផ្ទុះឡើងនៃជំងឺកូវីដ ១៩ របស់ប្រទេសនូវែលសេឡង់ បានកើនឡើងដល់ ២១ ករណី កាលពីថ្ងៃព្រហស្បតិ៍ ប៉ុន្តែអាជ្ញាធរបាននិយាយថា វីរុសនេះប្រហែលជាមិនមាននៅក្នុងសហគមន៍យូរប៉ុន្មាននោះទេ ដោយពួកគេនឹងរកប្រភពដើមវា ទៅលើអ្នកដែលទើបត្រឡប់មកពីទីក្រុងស៊ីដនី នាពេលថ្មីៗនេះ។
នាយករដ្ឋមន្រ្តី លោកស្រី Jacinda Ardern និងប្រធានផ្នែកសុខភាព លោក Ashley Bloomfield បានប្រាប់សន្និសីទសារព័ត៌មានថា មានករណីថ្មីចំនួន ១១ ករណី ក្នុងរយៈពេល ២៤ ម៉ោងចុងក្រោយនេះ។
ជាងនេះទៀតសោដ លោកស្រី Jacinda Ardern ក៏បានថ្លែងដែរថា ការវិភាគបានបង្ហាញថា ករណីវិជ្ជមាននាពេលបច្ចុប្បន្ន គឺមានភាពស៊ីគ្នាជាមួយអ្នកត្រលប់មកពីទីក្រុងស៊ីដនី ដែលបានមកដល់ជើងហោះហើរ នៅថ្ងៃទី ៧ ខែសីហា។ NR