ក្រុមតាលីបង់វិលត្រឡប់មកកាន់អំណាចវិញ ខណៈប្រធានាធិបតីនិងអ្នកការទូតបានភៀសខ្លួនពីទីក្រុងកាប៊ុល
KABUL៖ ក្រុមបះបោរតាលីបង់បានវិលត្រឡប់មកកាន់អំណាចវិញនៅទីក្រុងកាប៊ុល កាលពីថ្ងៃច័ន្ទ បន្ទាប់ពីការរីករាលដាលយោធានៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន នៅពេលដែលកងកម្លាំងដឹកនាំដោយសហរដ្ឋអាមេរិកបានចាកចេញ ហើយប្រទេសលោកខាងលិចបានបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីជម្លៀសពលរដ្ឋរបស់ពួកគេចេញពីរដ្ឋធានី។
លោកប្រធានាធិបតី Ashraf Ghani បានភៀសខ្លួនចេញពីប្រទេស កាលពីថ្ងៃអាទិត្យ ខណៈដែលក្រុមសកម្មប្រយុទ្ធអ៊ីស្លាមបានចូលទីក្រុងដោយនិយាយថា លោកចង់ចៀសវាងការបង្ហូរឈាម។ អ្នកនាំពាក្យក្រុមតាលីបង់បាននិយាយថា សង្រ្គាមត្រូវបានបញ្ចប់ ហើយប្រជាជនអាហ្វហ្គានីស្ថាននឹងដឹងថា របបថ្មីនេះនឹងមានទម្រង់បែបណា។
យ៉ាងណាម៉ិញ ពេញមួយយប់ គោលដៅគឺអាកាសយានដ្ឋានទីក្រុងកាប៊ុល ជាកន្លែងដែលជនជាតិអាហ្វហ្គានីស្ថាន អស់សង្ឃឹមរាប់រយនាក់ដែលចង់រត់ចេញពីប្រទេស កំពុងរង់ចាំជើងហោះហើរ ខ្លះអូសអីវ៉ាន់ឆ្លងកាត់ផ្លូវរត់ទាំងពេលយប់ងងឹត។
ប្រភពមួយនៅព្រលានយន្តហោះបាននិយាយថា ការប៉ះទង្គិចខ្លះបានផ្ទុះឡើងក្នុងចំណោមមនុស្សដែលមិនអាចទទួលបានកន្លែង ខណៈការចាកចេញត្រូវបានបញ្ឈប់។
ទូរទស្សន៍ក្នុងស្រុកឈ្មោះ 1TV ក៏បានរាយការណ៍ថា មានការផ្ទុះជាច្រើនត្រូវបានគេលឺនៅក្នុងរដ្ឋធានី បន្ទាប់ពីពេលយប់ងងឹត ប៉ុន្តែដោយឡែកទីក្រុងនេះមានសភាពស្ងប់ស្ងាត់ភាគច្រើននៅពេលថ្ងៃនៅថ្ងៃអាទិត្យ។
គួររំលឹកថា វាមិនទាន់ច្បាស់នៅឡើយទេ ថាតើអ្នកដឹកនាំលោក Ashraf Ghani នៅឯណា ឬថាតើអំណាចពិតប្រាកដនឹងត្រូវផ្ទេរយ៉ាងដូចម្តេច បន្ទាប់ពីក្រុមតាលីបង់បានបាញ់បោះនៅទូទាំងប្រទេសអាហ្វហ្គានីស្ថាន។ អ្នកនាំពាក្យការិយាល័យនយោបាយរបស់តាលីបង់បានប្រាប់ទូរទស្សន៍ Al Jazeera ថា ក្រុមនេះចង់បានទំនាក់ទំនងល្អជាមួយសហគមន៍អន្តរជាតិ។ NR