កាណាដា៖ ប្រទេសកាណាដាកាលពីថ្ងៃសុក្រ បាននិយាយថា នឹងមានការត្រឡប់មកវិញបន្តិចម្តងៗ  និងការជួបជុំគ្រួសារនៅពេលដែលមនុស្សកាន់តែច្រើនបានចាក់វ៉ាក់សាំង ប៉ុន្តែមិនទាន់បើកដៃដូចជាសហរដ្ឋអាមេរិក ក្នុងការប្រកាសប្រាប់ប្រជាជនថា ពួកគេអាចមិនចាំបាច់ពាក់របាំងមុខ ទៀតនោះទេ។


ប្រធានផ្នែកសុខភាពសាធារណៈ លោកស្រី Theresa Tam បាននិយាយថា ប្រទេសកាណាដាបានចាក់វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ ចំនួនមួយដូស ដល់មនុស្សពេញវ័យ បានជាងពាក់កណ្តាល ហើយប្រទេសនេះអាចនឹងឆ្លងផុតការឆ្លងរាលដាលដ៏អាក្រក់បំផុតនៃរលកទីបី នេះបាន។


ទីភ្នាក់ងារនេះនិយាយថា ប្រជាជនកាណាដា ចំនួន ៧៥% បានចាក់វ៉ាក់សាំងមួយដងហើយ និង ២០% បានចាក់វ៉ាក់សាំងគ្រប់ចំនួនពេញលេញ ចំនែកការរឹតត្បិតមួយចំនួនអាចត្រូវបានបន្ធូរបន្ថយដើម្បីអនុញ្ញាតឱ្យមានការជួបជុំក្នុងទ្រង់ទ្រាយតូចនៅខាងក្រៅជាមួយក្រុមគ្រួសារនិងមិត្តភក្តិ ការបោះជំរំ និងលំហែកំសាន្ត។ ហើយនៅពេលដែលមនុស្ស ៧៥% នៃអ្នកដែលមានសិទ្ធិទទួលបានការចាក់វ៉ាក់សាំងពេញលេញនៅរដូវស្លឹកឈើជ្រុះ កម្មវិធីកីឡាក្នុងពហុកីឡាដ្ឋាន និងការជួបជុំគ្រួសារអាចនឹងត្រូវបានអនុញ្ញាតម្តងទៀត។

គួររលឹកថា នាយករដ្ឋមន្រ្តី លោក Justin Trudeau ដែលបានសន្យាថា អ្នករាល់គ្នាដែលចង់ចាក់វ៉ាក់សាំងនឹងអាចចាក់បានពេញលេញនៅខែកញ្ញានេះ៕NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ