ឥណ្ឌូណេស៊ី៖ ទេសរដ្ឋមន្រ្តីបានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ ថា ប្រទេសឥណ្ឌូណេស៊ីកំពុងមានការរីករាលដាលនៃជំងឺកូវីដ១៩ កាន់តែអាក្រក់ទៅៗ បន្ទាប់ពីមានការកើនឡើងយ៉ាងខ្លាំងក្លានៃវីរុស Delta។
ប្រទេសដែលមានប្រជាជនច្រើនបំផុតទី៤ នៅលើពិភពលោកនេះ កំពុងតស៊ូក្នុងការបន្ថយល្បឿននៃការចម្លងវីរុស សូម្បីតែបន្ទាប់ពីដាក់បំរាមទប់ស្កាត់យ៉ាងខ្លាំងបំផុតក៏ដោយ។
តួលេខសរុបកាលពីថ្ងៃពុធ មានចំនួនជាង ៥៤,០០០ ករណី គឺជាករណីចុងក្រោយបង្អស់ក្នុងចំណោមខែដែលមានករណីខ្ពស់ៗចុងក្រោយជាច្រើន ហើយចំនួននេះកើនឡើង ច្រើនជាង ១០ ដង នៃចំនួននៃការឆ្លង ចាប់តាំងពីដើមខែមិថុនា។
រដ្ឋាភិបាលបានផ្លាស់ប្តូរអគារជាច្រើន ទៅជាកន្លែងសម្រាប់ផ្ទុកអ្នកជំងឺ ដោយបានដាក់ពង្រាយវេជ្ជបណ្ឌិតនិងគិលានុបដ្ឋាយិកាថ្មីៗដើម្បីព្យាបាលអ្នកជម្ងឺ ហើយថែមទាំងនាំចូលថ្នាំព្យាបាល និងអុកស៊ីសែនថែមទៀត។
ជាងនេះទៀតសោដ មន្ទីរពេទ្យនៅកោះចាវ៉ា ដែលមានប្រជាជនច្រើនបំផុតនៅឥណ្ឌូនេស៊ី ត្រូវបានគេពង្រីកនៅក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដោយមានមនុស្សជាច្រើនកំពុងតស៊ូដើម្បីទទួលការព្យាបាល និងមនុស្សរាប់រយនាក់បានស្លាប់នៅពេលដែលពួកគេនៅដាច់ដោយឡែកតែឯង។
ចំនួនករណី និងគ្រែដែលមានអ្នកជំងឺ ក៏មានការកើនឡើងនៅផ្នែកខ្លះនៃកោះស៊ូម៉ាត្រា និង កាលីមែនទេន និងតំបន់ដាច់ស្រយាលជាច្រើនទៀត ដូចជា West Papua ជាកន្លែងដែលមណ្ឌលសុខភាពមិនសូវមានបំពាក់ឧបករណ៍ដើម្បីទប់ទល់នឹងការផ្ទុះឡើងនេះទេ។
គួររំលឹកថា នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយ ក្រុមការងារសម្រាប់ជំងឺកូវីដ១៩ បាននិយាយថា មានការប្រកាន់ខ្ជាប់តិចតួចចំពោះសេចក្តីណែនាំផ្នែកសុខភាព ទោះបីមានការទប់ស្កាត់ក៏ដោយ។ NR