វ៉ាស៊ីនតោន៖ សេតវិមានបានប្រកាសនៅថ្ងៃអាទិត្យនេះថា លោកប្រធានាធិបតី Joe Biden នឹងរៀបចំព្រឹត្តិការណ៍ដំបូងរបស់គាត់ជាមួយមេដឹកនាំដទៃទៀតមកពីក្រុមនៃបណ្តាប្រទេសទាំងប្រាំពីរ នៅក្នុងការប្រជុំជាក់ស្តែងមួយដែលរៀបចំឡើងនៅថ្ងៃសុក្រក្នុងគោលបំណងដើម្បីពិភាក្សាពីការរីករាលដាលនៃជំងឺឆ្លង, បញ្ហាសេដ្ឋកិច្ចពិភពលោក និងដំណោះស្រាយជាមួយប្រទេសចិន។ កិច្ចប្រជុំនេះគឺជាលើកដំបូងនៃជំនួបរបស់មេដឹកនាំកំពូលមកពីក្រុមប្រទេសប្រជាធិបតេយ្យសេរី G7 ដែលចាប់ផ្តើមតាំងពីខែមេសាមកម៉្លេះ។

សេតវិមានបានអោយដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “នេះជាការភ្ជាប់ទំនាក់ទំនងជាក់ស្តែងជាមួយមេដឹកនាំនៃសេដ្ឋកិច្ចទីផ្សារប្រជាធិបតេយ្យឈានមុខគេរបស់ពិភពលោកនឹងផ្តល់ឱកាសសម្រាប់លោកប្រធានាធិបតី Biden ដើម្បីពិភាក្សាអំពីផែនការដើម្បីកម្ចាត់ជំងឺរាតត្បាតកូវីត១៩ និងការស្តារសេដ្ឋកិច្ចពិភពលោកឡើងវិញ។

សេតវិមានបានបន្ថែមថា លោក Biden នឹងផ្តោតលើការឆ្លើយតបជាសកលចំពោះការផលិតនិងការចែកចាយវ៉ាក់សាំងកូវីត១៩ ក៏ដូចជា “បន្តកិច្ចខិតខំប្រឹងប្រែងដើម្បីប្រមូលនិងធ្វើកិច្ចសហប្រតិបត្តិការប្រឆាំងនឹងការគំរាមកំហែងនៃជំងឺឆ្លងដែលកំពុងកើតឡើងតាមរយៈការកសាងសមត្ថភាពរបស់ប្រទេស និងការបង្កើតហិរញ្ញប្បទានសន្តិសុខសុខាភិបាល” ។

លោក Biden ដែលជាបក្សប្រជាធិបតេយ្យដោយបានឡើងកាន់អំណាចបន្ទាប់ពីអតីតប្រធានាធិបតីសាធារណរដ្ឋលោក ដូណាល់ ត្រាំ កាលពីថ្ងៃទី ២០ ខែមករា បានស្វែងរកគម្រោងនៃការចូលរួមសារជាថ្មីជាមួយពិភពលោក និងជាមួយស្ថាប័នពិភពលោកបន្ទាប់ពីរយៈពេល ៤ ឆ្នាំនៃកម្មវិធី «អាមេរិចដំបូង» របស់លោក។

លោក Biden បាននាំសហរដ្ឋអាមេរិកវិលត្រឡប់ចូលអង្គការសុខភាពពិភពលោកវិញ និងបានចូលរួមឡើងវិញផងដែរជាមួយកិច្ចព្រមព្រៀងទីក្រុងប៉ារីសដោយពីពេលមុនត្រូវបានដកចេញដោយអតីតប្រធានាធិបតីលោក ដូណាល់ ត្រាំ ហើយក៏បានបង្ហាញពីបំណងចង់ធ្វើការជាមួយសម្ព័ន្ធមិត្តក្នុងការប្រឈមមុខជាមួយប្រទេសចិនលើបញ្ហាស្មុគស្មាញដែលពិបាកដោះស្រាយ។ ជាងនេះទៅទៀត “ប្រធានាធិបតី Biden ក៏នឹងពិភាក្សាពីភាពចាំបាច់នៃការធ្វើវិនិយោគដើម្បីពង្រឹងការប្រកួតប្រជែងជាសមូហភាព និងសារៈសំខាន់នៃការធ្វើឱ្យប្រសើរឡើងនូវវិធានជាសកលដើម្បីដោះស្រាយបញ្ហាប្រឈមខាងសេដ្ឋកិច្ចដែលប្រទេសចិនបានបង្កឡើង” ។

ពីពេលមុនលោក Trump បានប្រកួតប្រជែងជាមួយប្រទេសចិនអំពីគោលនយោបាយពាណិជ្ជកម្មរបស់ខ្លួន ដោយដាក់ទណ្ឌកម្មពន្ធគយ ដោយនាំអោយមានការរិះគន់ចំពោះការមិនយកវិធីសាស្រ្តបង្រួបបង្រួមជាមួយសម្ព័ន្ធមិត្តអាមេរិកដើម្បីឈរជើងនៅទីក្រុងប៉េកាំងលើបញ្ហាដូចជាការលួចកម្មសិទ្ធិបញ្ញានិងការអនុវត្តសេដ្ឋកិច្ចផ្សេងទៀត។

លោក Biden នឹងពិភាក្សារបៀបវារៈសេដ្ឋកិច្ចរបស់គាត់ជាមួយសមភាគី G7 និងលើកទឹកចិត្តពួកគេ និងបណ្តាប្រទេសឧស្សាហកម្មទាំងអស់ឱ្យរក្សា “ការគាំទ្រផ្នែកសេដ្ឋកិច្ចសម្រាប់ការងើបឡើងវិញ” និងវិធានការរួមផ្សេងទៀត។ បញ្ហាទាក់ទងទៅនឹងបំរែបំរួលអាកាសធាតុក៏នឹងមាននៅក្នុងរបៀបវារៈនេះផងដែរ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ