ហាន់ហ៊ីមផាក៖ មនុស្សរាប់ពាន់នាក់បានចាក់ចូលទីលាននៃមហោស្រពតន្រ្តី Latitude នៅភាគខាងកើតនៃប្រទេសអង់គ្លេស កាលពីថ្ងៃព្រហស្បតិ៍ ដែលជាការប្រមូលផ្តុំដ៏ធំបំផុតមួយចាប់តាំងពីការដាក់កំហិតលើមេរោគឆ្លងដែលត្រូវបានគេលុបចោលភាគច្រើន ហើយទើបតែត្រូវបានដកចេញកាលពីដើមសប្តាហ៍នេះ។

មហោស្រពតន្ត្រីរយៈពេល ៤ ថ្ងៃ ដែលរំពឹងថានឹងទាក់ទាញមនុស្សប្រមាណ ៤ ម៉ឺននាក់ បានកើតឡើងនៅពេលដែលករណីនៃជំងឺកូវីដ១៩ នៅទូទាំងប្រទេសមានការកើនឡើងយ៉ាងខ្លាំង។ 

យ៉ាងណាម៉ិញ អ្នកចូលចិត្តតន្រ្តីដែលមកដល់ ត្រូវតែបង្ហាញថា ពួកគេបានចាក់វ៉ាក់សាំងចំនួនពីរដង ឬត្រូវបានធ្វើតេស្តិ៍អវិជ្ជមានចំពោះជំងឺនេះ។

ព្រឹត្តិការណ៍តន្ត្រីដែលជាការធ្វើតែស្ត៍របស់រដ្ឋាភិបាល នឹងប្រារព្ធដោយមិនមានវិធានការណ៍គម្លៀតចម្ងាយសង្គម ឬតំរូវការពាក់ម៉ាស ហើយអ្នករៀបចំក្បាច់រចនាដោយគ្មានរបាំង និងតំឡើងម៉ាស៊ីនបន្សត់ខ្យល់នៅតាមតំបន់មួយចំនួន ដើម្បីកាត់បន្ថយហានិភ័យនៃការរីករាលដាលនៃមេរោគ។

គួររំលឹកថា ផែនការទាំងអស់ត្រូវបានរៀបចំរួចរាល់ ក្រុមតន្រ្តីទាំងអស់ត្រូវបានបង្កើតឡើងហើយមនុស្សម្នាដឹងតែចង់មកចូលរួមក្នុងកម្មវិធីនេះ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ