សេអ៊ូល៖ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ KCNA បានរាយការណ៍នៅថ្ងៃច័ន្ទនេះថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានជំរុញឱ្យមន្រ្តីផ្តោតលើការធ្វើឱ្យប្រសើរឡើងនូវការរស់នៅរបស់ប្រជាពលរដ្ឋ នៅចំពោះមុខស្ថានភាពសេដ្ឋកិច្ចដ៏អាក្រក់របស់ប្រទេស។

ទីភ្នាក់ងារសារព័ត៌មាន KCNA បាននិយាយថា ដើម្បីអបអរសាទរខួបលើកទី ៧៦ នៃការបង្កើតគណបក្សពលករកូរ៉េ នៅថ្ងៃអាទិត្យ លោក គីម ជុងអ៊ុន បានធ្វើការថ្លែងសុន្ទរកថាមួយនៅក្នុងជំនួបជាមួយមន្រ្តីរបស់លោក។

យ៉ាងណាម៉ិញ ការសម្តែងសិល្បៈកាឡាស និងការបាញ់កាំជ្រួច ត្រូវបានធ្វើឡើងនៅក្នុងទីក្រុងព្យុងយ៉ាង ប៉ុន្តែមិនមានក្បួនដង្ហែរយោធាទ្រង់ទ្រាយធំ ដែលពេលខ្លះត្រូវបានធ្វើឡើងនៅក្នុងឱកាសបែបនេះទេ។

ជាក់ស្តែង សេដ្ឋកិច្ចរបស់ប្រទេសកូរ៉េខាងជើង ត្រូវបានទទួលរងនូវការដាក់ទណ្ឌកម្មជាច្រើនឆ្នាំមកហើយ លើកម្មវិធីនុយក្លេអ៊ែរនិងផ្នែកសព្វាវុធ ហើយភ្លៀងធ្លាក់ខ្លាំងនិងទឹកជំនន់ ក៏ជាកត្តាធ្វើឱ្យមនុស្សស្លាប់ផងដែរ។

លោក គីម ជុងអ៊ុន បាននិយាយនៅក្នុងសុន្ទរកថាមួយថា ប្រទេសនេះប្រឈមនឹង “កិច្ចការធំៗសម្រាប់ការកែសម្រួល និងការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់រដ្ឋ” និងការសម្រេចបាននូវគោលដៅសេដ្ឋកិច្ចដែលបានបង្កើតឡើងនៅក្នុងកិច្ចប្រជុំគណបក្ស និងរដ្ឋាភិបាលនាពេលថ្មីៗនេះ។ លោកបានបន្ថែមថា “មធ្យោបាយតែមួយគត់សម្រាប់ការជំរុញការងារដ៏សំខាន់ដែលមិនធ្លាប់មានពីមុនមក ទោះបីស្ថានភាពលំបាកគឺដើម្បីឱ្យគណបក្សទាំងមូលរួបរួមគ្នា” ។ មន្រ្តីមិនគួរប្រាថ្នាចង់បានឯកសិទ្ធិនិងការអនុគ្រោះឡើយ ហើយ “គួរតែគិតគូរជានិច្ច ថាតើការងាររបស់ពួកគេរំលោភបំពានផលប្រយោជន៍របស់ប្រជាជន ឬបង្កបញ្ហាដល់ប្រជាជនដែរឬយ៉ាងណា” ។

គួររំលឹកថា ក្រសួងការបរទេសអាមេរិក នៅថ្ងៃព្រហស្បតិ៍នេះ បានចោទប្រកាន់រដ្ឋាភិបាលរបស់លោក គីម ជុងអ៊ុន ថា ជាអ្នកទទួលខុសត្រូវចម្បងបំផុតចំពោះស្ថានភាពមនុស្សធម៌នៅក្នុងប្រទេសនេះ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ