បាងកក៖ ប្រទេសថៃ បានរាយការណ៍នៅថ្ងៃសុក្រនេះថា ជាថ្ងៃទី ៣ ជាប់គ្នានៃការស្លាប់ដោយសារជំងឺឆ្លងកូរូណា ដែលមានចំនួនអ្នកស្លាប់ដល់ទៅ ៦១ នាក់ ខណៈដែលអាជ្ញាធរកំពុងព្យាយាមដោះស្រាយរលកឆ្លងថ្មីបំផុតរបស់ប្រទេសនេះ។
ប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ឥឡូវនេះ បានកត់ត្រាការស្លាប់ដោយសារវីរុសចំនួន ២,១៤១ នាក់ ចាប់តាំងពីការរាតត្បាតបានចាប់ផ្តើម។ ក្រុមការងារពិសេសជំងឺកូវីដ១៩ ក៏បានរាយការណ៍អំពីករណីឆ្លងវីរុសកូរូណាថ្មីចំនួន ៦,០៨៧ ករណី ដែលចំនួនសរុបនៃការឆ្លងកើនដល់ ២៧០,៩២១ ករណី។ NR