អូស្ត្រាលី៖ អាជ្ញាធរអូស្ត្រាលីបានព្រមានប្រជាជនឱ្យស្នាក់នៅក្នុងផ្ទះកាលពីថ្ងៃសុក្រ ខណៈដែលរលកកំដៅខ្លាំងនៅតាមបណ្តោយឆ្នេរសមុទ្រ ភាគពាយ័ព្យ បានជំរុញឱ្យសីតុណ្ហភាពកើនឡើងដល់ ៥០,៧ អង្សាសេ (១២៣ អង្សាហ្វារិនហៃ) ដែលឈានដល់កម្រិតខ្ពស់ដូចកាលពី ៦២ ឆ្នាំមុន។
អ្នកវិទ្យាសាស្ត្រ និងសកម្មជនផ្នែកអាកាសធាតុបានលើកការព្រមានថា ការឡើងកំដៅផែនដីដោយសារតែការបំភាយឧស្ម័នផ្ទះកញ្ចក់ដែលជំរុញដោយកត្តាមនុស្ស ជាពិសេសពីឥន្ធនៈហ្វូស៊ីល ជិតនឹងរលាយបាត់ទៅហើយ។
យ៉ាងណាម៉ិញ ទិន្នន័យពីរដ្ឋបាលមហាសមុទ្រនិងបរិយាកាសជាតិរបស់សហរដ្ឋអាមេរិក បានបង្ហាញក្នុងសប្តាហ៍នេះថា ឆ្នាំដែលក្តៅបំផុតក្នុងកំណត់ត្រាទាំងអស់គឺនៅក្នុងទសវត្សរ៍ចុងក្រោយនេះ ដោយឆ្នាំ ២០២១ គឺជាឆ្នាំក្តៅបំផុតទី ៦ ។
គួរបញ្ជាក់ថា អូស្ត្រាលីគឺជាប្រទេសបញ្ចេញកាបូនដ៏ធំបំផុតមួយរបស់ពិភពលោកក្នុងមនុស្សម្នាក់ៗ ប៉ុន្តែរដ្ឋាភិបាលបានបដិសេធមិនគាំទ្រពីការពឹងផ្អែករបស់ខ្លួនលើធ្យូងថ្ម និងឧស្សាហកម្មឥន្ធនៈហ្វូស៊ីលផ្សេងទៀត ដោយនិយាយថា ការធ្វើដូច្នេះនឹងធ្វើឱ្យខាតបង់ការងារ។ NR