ROSE HALL៖ បន្ទុះភ្នំភ្លើង La Soufriere នៅលើកោះភាគខាងកើត Caribbean នៃ St. Vincent បានផ្ទុះឡើងកាលពីថ្ងៃសុក្រ បន្ទាប់ពីអសកម្មភាព អស់រយៈពេលជាច្រើនទសវត្ស ដោយបានបញ្ចេញផេះ និងផ្សែងខ្មៅទៅលើមេឃ ហើយបង្ខំមនុស្សរាប់ពាន់នាក់ពីភូមិជុំវិញជម្លៀសខ្លួនចេញ។

ចាប់តាំងពីឆ្នាំ ១៩៧៩ ភ្នំភ្លើងនេះទើបតែចាប់ផ្តើមបង្ហាញសញ្ញានៅខែធ្នូ ដោយមានចំហាយ និងផ្សែង។  បញ្ហានេះបានកើតឡើងនៅសប្តាហ៍នេះដែលជំរុញឱ្យនាយករដ្ឋមន្រ្តីនៃ St. Vincent និង Grenadines Ralph Gonsalves បញ្ជាឱ្យមានការជម្លៀសប្រជាជនចេញពីតំបន់ជុំវិញនោះនៅល្ងាចថ្ងៃព្រហស្បតិ៍។


ទីបំផុត នៅព្រឹកថ្ងៃសុក្រ ភ្នំភ្លើងនេះក៏បានផ្ទុះឡើងមែន។ សាក្សីបានរាយការណ៍ថា បានលឺសូរសំឡេងផ្ទុះចេញពី Rose Hall ដែលជាភូមិក្បែរនោះ។ គាត់បាននិយាយថា ផេះនិងផ្សែងបានហុយចូលតំបន់ជិតខាងនោះពោរពេញទៅដោយភាពខ្មៅងងឹតទាំងស្រុង។

អ្នកស្រុកប្រមាណ ៤.៥០០ នាក់ នៅក្បែរភ្នំភ្លើងនេះបានជម្លៀសចេញតាមនាវា និងផ្លូវថ្នល់រួចហើយ។ យោងតាមអង្គភាពគ្រប់គ្រងគ្រោះអាសន្នជាតិរបស់ St. Vincent បានអោយដឹងថា ការធ្លាក់ផេះធុនធ្ងន់បានបង្អាក់ដល់កិច្ចខិតខំប្រឹងប្រែងជម្លៀសប្រជាជនដោយសារការមើលអ្វីមិនច្បាស់ ។

 

ម្យ៉ាងវិញទៀត អាស្រ័យលើទំហំនៃការខូចខាត វាអាចចំនាយរយៈពេលបួនខែ មុនពេលមនុស្សដែលបានជម្លៀសចេញនោះ អាចវិលត្រឡប់ទៅផ្ទះវិញបាន៕NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ