ម៉ិកស៊ិក៖ មន្ត្រីបាននិយាយកាលពីយប់ថ្ងៃអង្គារថា ជនចំណាកស្រុករាប់ពាន់នាក់នៅភាគខាងត្បូងប្រទេសម៉ិកស៊ិក បានទទួលយកការផ្តល់ជូនរបស់រដ្ឋាភិបាលក្នុងការចាកចេញពីការជិះរថយន្តដែលជាប់ព្រំដែនសហរដ្ឋអាមេរិកជាថ្នូរនឹងទិដ្ឋាការម៉ិកស៊ិក។

ក្រុមអ្នកដំណើរនេះគឺជាក្រុមជនចំណាកស្រុកធំមួយក្នុងចំណោមក្រុមធំពីរ ភាគច្រើនមកពីអាមេរិកកណ្តាលនិងការាបៀន ដែលបានចាកចេញពីទីក្រុង Tapachula ភាគខាងត្បូងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដើម្បីចាប់ផ្តើមធ្វើដំណើរដ៏វែងឆ្ងាយពីភាគខាងជើងឆ្ពោះទៅព្រំដែនសហរដ្ឋអាមេរិក ជាមួយក្រុមគ្រួសាររួមទាំងកុមារតូចៗផងដែរ។

ជាក់ស្តែង ជនចំណាកស្រុកតាមឡានដែលបានចាកចេញពី Tapachula កាលពីសប្តាហ៍មុន បានទទួលយកសំណើររបស់រដ្ឋាភិបាលដើម្បី "ចាប់ផ្តើមដំណើរការដែលនឹងអនុញ្ញាតឱ្យពួកគេធ្វើដំណើរក្នុងស្ថានភាពស្របច្បាប់" នេះបើយោងតាមសេចក្តីថ្លែងការណ៍រួមពីក្រសួងមហាផ្ទៃ និងវិទ្យាស្ថានទេសន្តរប្រវេសន៍ជាតិបានអោយដឹង។

នៅត្រឹមថ្ងៃអង្គារ ក្រុមនេះបានធ្វើដំណើររហូតដល់ទីប្រជុំជន Mapastepec ក្នុងរដ្ឋ Chiapas ភាគខាងត្បូង ក្រោមការដឹកនាំរបស់អ្នករៀបចំ លោក Luis Garcia Villagran មកពីក្រុមតស៊ូមតិ Pueblo Sin Fronteras ។

លោក Luis Garcia Villagran បានប្រាប់ថា ភាគច្រើននៃជនចំណាកស្រុកនៅក្នុងក្រុមអ្នកធ្វើដំណើរបានទទួលយកការផ្តល់ជូននេះ ហើយនៅទីបំផុតមន្ត្រីនឹងដឹកពួកគេចេញពីទីក្រុង Chiapas ដោយចែងចែកពួកគេនៅទូទាំងរដ្ឋចំនួន ១០។ តែទោះជាយ៉ាងណាក៏ដោយ សេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលបានរាយបញ្ជីរដ្ឋចំនួន ៩ ប៉ុណ្ណោះ។

គួររំលឹកថា ជាថ្នូរនឹងកិច្ចព្រមព្រៀងនេះ អ្នករៀបចំបានយល់ព្រមថានឹងមិនប្រមូលផ្តុំក្រុមអ្នកធ្វើដំណើរបន្ថែមទៀតនាពេលអនាគតទេ នេះបើយោងតាមមន្ត្រីអន្តោប្រវេសន៍ម៉ិកស៊ិកម្នាក់បាននិយាយនៅពេលក្រោយ តែដោយសុំមិនបញ្ចេញឈ្មោះនោះទេ។ តែទោះជាយ៉ាងណា អ្នករៀបចំកម្មវិធី បានធ្វើការបដិសេធថា កិច្ចព្រមព្រៀងបែបនេះមិនត្រូវបានធ្វើឡើងទេ ហើយសេចក្តីថ្លែងការណ៍ក៏មិនបាននិយាយអំពីវាដូចគ្នាដែរ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ