បើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន Reuters នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២១ ខែឧសភា ឆ្នាំ២០២០នេះ បានឲ្យដឹងថា ក្រុមហ៊ុនអេឡិចត្រូនិចជប៉ុន Panasonic ថា នៅឆ្នាំ២០២១ ខ្លួននឹងរើរោងចក្រផលិតទូរទឹកកក និងម៉ាស៊ីនបោកខោអាវនៅក្នុងប្រទេសថៃ ទៅកាន់ប្រទេសវៀតណាមជាមួយការកាត់បន្ថយកម្មករ ៨០០នាក់នៅក្នុងប្រទេសថៃ។

អ្នកនាំពាក្យក្រុមហ៊ុន Panasonic បានគូសបញ្ជាក់ប្រាប់ Reuters យ៉ាងដូច្នេះថា «Panasonic នឹងរៀបចំឡើងវិញ នូវទីតាំងផលិតបរិក្ខាប្រើប្រាស់នៅក្នុងផ្ទះ នៅតំបន់អាស៊ីអាគ្នេយ៍ ហើយនឹងរើរោងចក្រផលិតទូរទឹកកក និងម៉ាស៊ីនបោកខោអាវ ចេញពីប្រទេសថៃទៅដាក់នៅប្រទេសវៀតណាមវិញ»។ អ្នកនាំពាក្យរូបនេះបន្ថែមថា Panasonic នឹងកាត់បន្ថយកម្មករ ៨០០នាក់នៅក្នុងប្រទេសថៃ ជាផ្នែកមួយនៃផែនការសន្សំសំច្ចៃថវិកា ហើយក្រុមហ៊ុននឹងព្យាយាមផ្ដល់ការងារឱ្យកម្មករមួយចំនួនប៉ុណ្ណោះ ដោយផ្អែកលើសមត្ថភាពរបស់ពួកគេ៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ