ក្រុមអ្នកស្រាវជ្រាវនៅក្នុងប្រទេសចិន បានរកឃើញជំងឺផ្តាសាយជ្រូក (swine flu) ប្រភេទថ្មី ដែលមានសមត្ថភាពអាចបង្កទៅជារោគរាតត្បាតរាត នេះបើយោងតាមការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុងកាសែតវិទ្យាសាស្ត្រអាមេរិក PNAS ។ វាត្រូវបានគេដាក់ឈ្មោះថា G4 ដែលមានហ្សែនតវេនពីជំងឺផ្ដាសាយជ្រូក H1N1 ហើយវាធ្លាប់បណ្តាលឱ្យមានការរាតត្បាតក្នុងឆ្នាំ២០០៩។ អ្នកវិទ្យាសាស្ត្រនៃសាកលវិទ្យាល័យចិន និង មជ្ឈមណ្ឌលគ្រប់គ្រងនិងការពារជំងឺរបស់ចិនបានបញ្ជាក់ដែរថា ជំងឺនេះអាចមានសមត្ថភាពឆ្លងមកមនុស្សទៀតផង។

គួររំលឹកថា ចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៨ អ្នកស្រាវជ្រាវបានយកសំណាកចំនួន ៣០,០០០ ពីសត្វជ្រូកនៅក្នុងផ្ទះកាប់សាច់ ក្នុងខេត្តចំនួន ១០ របស់ប្រទេសចិន និងនៅមន្ទីរពេទ្យសត្វមួយកន្លែង ដែលអនុញ្ញាតឱ្យអ្នកវិទ្យាសាស្ត្របំបែកវីរុសផ្តាសាយជ្រូកចំនួន ១៧៩ ប្រភេទ។ ភាគច្រើននៃជំងឺផ្ដាសាយប្រភេទថ្មី បានលេចធ្លោក្នុងចំណោមសត្វជ្រូកចាប់តាំងពីឆ្នាំ២០១៦។ ការធ្វើតេស្តក៏បានបង្ហាញផងដែរថា មនុស្សដែលមានភាពស៊ាំប្រឆាំងនឹងជំងឺផ្តាសាយធម្មតា មិនអាចគេចរួចពីវីរុស G4 នេះទេ។ 

យោងតាមការធ្វើតេស្ដទៅលើកម្មករនៅកន្លែងទាំងនោះក៏បានបង្ហាញដែរថា ១០.៤% នៃពួកគេបានឆ្លងជំងឺនេះ ហើយការធ្វើតេស្ដក៏បានបង្ហាញដែរថា ៤.៤% នៃប្រជាជនទូទៅសុទ្ធតែបានប៉ះពាល់ជាមួយវា។ យ៉ាងណាក៏ដោយថ្វីបើពេលនេះគេរកឃើញថាវាអាចចម្លងពីសត្វមកមនុស្ស វានៅមិនទាន់មានភស្តុតាងដែលថាវីរុសអាចចម្លងពីមនុស្សទៅមនុស្សនៅឡើយទេ។

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ