ខ្មាន់កាំភ្លើងមិនស្គាល់អត្តសញ្ញាណបានសម្លាប់ទាហាន ១៦នាក់ និង ៦នាក់ ផ្សេងទៀតរងរបួសនៅក្នុងការវាយឆ្មក់មួយ នៅភាគនិរតីប្រទេសនីហ្សេរីយ៉ា។

ការវាយប្រហារទៅលើការល្បាតរបស់កងទ័ពបានកើតឡើងនៅរសៀលថ្ងៃសៅរ៍ នៅក្នុងតំបន់Tahoua នៃប្រទេសអាហ្វ្រិកខាងលិច ដែលនៅជិតកន្លែងដែលមានការវាយឆ្មក់កាលពីខែមីនាដោយបានសម្លាប់ជនស៊ីវិលចំនួន ១៣៧ នាក់។ គេមិនទាន់ដឹងច្បាស់ថាអ្នកណាជាមេខ្លោងលើវាយប្រហារនេះទេ ប៉ុន្តែតំបន់នោះត្រូវបានក្រុមជីហាដជ្រុលនិយម កាន់កាប់ត្រួតត្រា ជាមួយក្រុមអាល់កៃដា និងរដ្ឋអ៊ីស្លាម។


គួររលឹកថា ក្រុមទាំងនោះបានសម្លាប់ទាហាន និងជនស៊ីវិល រាប់រយនាក់ចាប់តាំងពីឆ្នាំ ២០១៨ នៅពេលដែលពួកគេចាប់ផ្តើមពង្រីកទឹកដីហួសមូលដ្ឋានទ័ពនៅម៉ាលី។ ឥឡូវនេះតំបន់ធំៗនៃម៉ាលីនី ហ្សេរីយ៉ា និងប៊ូគីណា ហ្វាសូ បានធ្លាក់នៅក្រោមការគ្រប់គ្រងរបស់ពួកគេ៕NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ