GENEVA៖ ប្រធានអ្នកវិទ្យាសាស្ត្ររបស់អង្គការសុខភាពពិភពលោក (WHO) កាលពីថ្ងៃច័ន្ទ បានណែនាំប្រឆាំងនឹងមនុស្សដែលចាក់វ៉ាក់សាំងការពារជំងឺកូវីដ១៩ លាយឡំគ្នា (Mixing and Matching) ពីក្រុមហ៊ុនផលិតផ្សេងៗគ្នា ដោយហៅវាថា “និន្នាការគ្រោះថ្នាក់” ដោយសារមានតែទិន្នន័យតិចតួច ទៅលើផលប៉ះពាល់សុខភាព។


លោកស្រី Soumya Swaminathan បានប្រាប់សន្និសីទកាសែតតាមអ៊ីនធឺណេតថា "វាជានិន្នាការគ្រោះថ្នាក់បន្តិចនៅទីនេះ។ យើងស្ថិតក្នុងតំបន់គ្មានទិន្នន័យ និងមិនមានភស្តុតាងបញ្ជាក់ច្បាស់លាស់ទៅលើការចាក់វ៉ាក់សាំងលាយឡំនេះទេ។ វានឹងក្លាយជាស្ថានភាពវឹកវរនៅក្នុងប្រទេសនានា ប្រសិនបើពលរដ្ឋចាប់ផ្តើមសម្រេចចិត្ត ថាតើពេលណានិងនរណានឹងប្រើថ្នាំទី ២ ទី៣ និងទី៤ ។


គួររំលឹកថា មានប្រទេសខ្លះមានបំណងចង់ចាក់វ៉ាក់សាំងដូសទី៣ បន្ថែមពីលើវ៉ាក់សាំងផ្សេង អោយទៅប្រជាជន ជាពិសេស បុគ្គលិកសុខាភិបាល។ ជាក់ស្តែង ប្រទេសកាណាដា បានសម្រេចចាក់វ៉ាក់សាំង Pfizer ជាដូសទី ២ អោយទៅប្រជាជន ជំនួសអោយវ៉ាក់សាំង AstraZeneca បន្ទាប់ពីការរកឃើញ បញ្ហាឈាមកកដ៏កម្របណ្តាលមកពីវ៉ាក់សាំងនោះ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ