ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩ នៅទ្វីបអាហ្វ្រិក បានកើនឡើង ៤៣% ពីមួយសប្តាហ៍ទៅមួយសប្តាហ៍
DAKAR៖ អង្គការសុខភាពពិភពលោក (ហៅកាត់ WHO) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសនៅអាហ្វ្រិកបានកត់ត្រានូវការកើនឡើងចំនួន ៤៣% នៃចំនួនអ្នកស្លាប់ដោយការជំងឺកូវីដ១៩ កាលពីសប្តាហ៍មុន ដោយសារតែការឆ្លងនិងការចូលមន្ទីរពេទ្យ បានកើនឡើង ហើយប្រទេសនានាប្រឈមនឹងកង្វះអុកស៊ីសែន និងគ្រែដាក់អ្នកជំងឺ។
អត្រាមរណភាព នៅទ្វីបអាហ្រ្វិក ដែលសមាមាត្រនៃការស្លាប់ក្នុងចំណោមករណីដែលបានបញ្ជាក់មានចំនួន ២.៦% ទល់នឹងអត្រាជាមធ្យមនៅលើពិភពលោក ចំនួន ២.២% ។
ការកើនឡើងនៃការឆ្លងវីរុស Delta ដែលអាចចម្លងក្នុងកំរិតខ្ពស់ បានឆ្លងចំចំនួន ២១ ប្រទេស កំពុងបន្សល់ទុកនូវ “សោកនាដកម្មដ៏សាហាវក្នុងជីវិតដែលត្រូវបាត់បង់”។
ការស្លាប់បានកើនឡើងយ៉ាងខ្លាំងក្នុងរយៈពេល ៥ សប្តាហ៍កន្លងទៅនេះ ឡើងដល់ ៦,២៧៣ នាក់ កាលពីសប្តាហ៍មុន ដែលគ្រាន់តែជាភាគរយនៃការកើនឡើងប្រចាំសប្តាហ៍ កាលពីខែមករា។ ហើយនេះជាសញ្ញាព្រមានយ៉ាងច្បាស់ថា មន្ទីរពេទ្យនៅក្នុងប្រទេសដែលរងផលប៉ះពាល់ខ្លាំងបំផុត កំពុងឈានដល់ចំណុចខ្ពស់បំផុតមួយហើយ។
គួររំលឹកថា ប្រទេសណាមីប៊ី អាហ្វ្រិកខាងត្បូង ទុយនីស៊ី អ៊ូហ្គង់ដា និងហ្សំបៀ (Namibia, South Africa, Tunisia, Uganda and Zambia) ត្រូវបានរាយការណ៍ថា មានចំនួនអ្នកស្លាប់ច្រើនជាងគេ។ NR