សឹង្ហបុរី៖ ប្រទេសសឹង្ហបុរីបានរាយការណ៍ថា មានករណីឆ្លងជំងឺជំងឺ ក្នុងស្រុកខ្ពស់បំផុតរបស់ខ្លួនក្នុងរយៈពេល ១០ ខែកន្លងមក ដោយកាលពីថ្ងៃពុធ អជ្ញាធរបានរកឃើញករណីវិជ្ជមានដែលចេញពីចង្កោមក្នុងចំណោមម្ចាស់ហាង និងអតិថិជនហាងខារ៉ាអូខេ ។ក្រសួងសុខាភិបាលបានប្រកាសថា ក្នុងចំណោមការឆ្លងសហគមន៍ថ្មីចំនួន ៥៦ ករណីនោះ មាន ៤២ ករណី ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការផ្ទុះឡើងនៅកន្លែង KTV ។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ករណីដែលគេដឹងដំបូងបង្អស់ គឺដោយសារស្ត្រីជនជាតិវៀតណាមម្នាក់ បានស្វែងរកជំនួយផ្នែកវេជ្ជសាស្ត្រ កាលពីថ្ងៃអាទិត្យ។ ប៉ូលីសសិង្ហបុរីបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ពួកគេបានចាប់ខ្លួនស្ត្រី ២០ នាក់ កាលពីល្ងាចថ្ងៃពុធ ក្នុងនោះមាន ជនជាតិកូរ៉េខាងត្បូង ម៉ាឡេស៊ីថៃ និងវៀតណាម ចំពោះសកម្មភាពរងការចោទប្រកាន់នៅឯកន្លែងអង្គុយលេងនៅ KTV ។ ជាងនេះទៅទៀត ប៉ូលីសក៏មានផែនការបង្កើនការត្រួតពិនិត្យ និងការអនុវត្តលើសកម្មភាពបែបនេះផងដែរ។

គួររំលឹកថា ប្រទេសសឹង្ហបុរី បានដោះស្រាយយ៉ាងឆាប់រហ័សជាមួយនឹងការរីករាលដាលនៃមេរោគឆ្លងកូរូណាវីរុសនេះ និងបានដាក់ការរឹតត្បិតជាគោលដៅក្នុងខែឧសភា ក្នុងគោលបំណងបន្ថយការរីករាលដាលនៃវ៉ារ្យ៉ង់វីរុស Delta៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ