វ៉ាស៊ីនតោន៖ ការវិភាគថ្មីពីវិទ្យាស្ថានព្យាករណ៍ និងវាយតម្លៃសុខភាព (IHME) របស់ សាកលវិទ្យាល័យ វ៉ាស៊ីនតោន បានប៉ាន់ប្រមាណថា ជំងឺរាតត្បាតរ៉ាំរ៉ៃ (COVID-១៩) បានបណ្តាលឱ្យមនុស្សស្លាប់ជិត ៦.៩ លាននាក់ នៅទូទាំងពិភពលោក ដែលច្រើនជាងចំនួនទ្វេដងនៃការកំណត់ត្រាជាផ្លូវការ។

របាយការណ៍បានបង្ហាញថា ការស្លាប់មិនត្រូវបានរាយការណ៍ទេ ខណៈដែលប្រទេសភាគច្រើនកត់ត្រាតែករណីទាំងនោះដែលកើតឡើងនៅក្នុងមន្ទីរពេទ្យ ឬអ្នកជំងឺដែលបានប្រកាសពីការឆ្លង។

IHME គឺជាអង្គការស្រាវជ្រាវសុខភាពឯករាជ្យមួយដែលផ្តល់នូវការវាស់វែងដែលអាចប្រៀបធៀបបាននៃបញ្ហាសុខភាពរបស់ពិភពលោក ហើយត្រូវបានដកស្រង់សម្តីកាលពីពេលមុនដោយសេតវិមានសហរដ្ឋអាមេរិក ហើយរបាយការណ៍របស់គេត្រូវបានឃ្លាំមើលយ៉ាងយកចិត្តទុកដាក់ពីមន្ត្រីសុខាភិបាលសាធារណៈ។


IHME បាននិយាយថា អត្រាមរណភាពដោយសារជំងឺកូវីដ១៩ មានទំនាក់ទំនងយ៉ាងខ្លាំងទៅនឹងកំរិតតេស្តនៅក្នុងប្រទេសមួយ។ 

នៅសហរដ្ឋអាមេរិកការវិភាគបានប៉ាន់ប្រមាណថា មរណភាពទាក់ទងនឹងជំងឺកូវីដ១៩ មានចំនួនច្រើនជាង ៩០៥.០០០ នាក់។ តួលេខជាផ្លូវការមកពីមជ្ឈមណ្ឌលត្រួតពិនិត្យនិងការពារជំងឺសហរដ្ឋអាមេរិកនៅថ្ងៃពុធ បានប៉ាន់ប្រមាណថា មានមនុស្ស ៥៧៥.៤៩១ នាក់បានស្លាប់ដោយសារមេរោគនេះ។ របាយការណ៍នេះរាប់បញ្ចូលតែការស្លាប់ដែលបណ្តាលមកពីវីរុសដោយផ្ទាល់ មិនមែនការស្លាប់ដែលបណ្តាលមកពីការរំខានដោយការរីករាលដាលលើប្រព័ន្ធសុខាភិបាល និងសហគមន៍នោះទេ។


លោក Murray បានបន្ថែមថា “ប្រទេសជាច្រើនបានលះបង់កិច្ចខិតខំប្រឹងប្រែង ពិសេសដើម្បីវាស់ស្ទង់ចំនួនអ្នកឆ្លងរាតត្បាត ប៉ុន្តែការវិភាគរបស់យើងបង្ហាញពីការលំបាក ក្នុងការតាមដានទិន្នន័យជាក់លាក់ពីជំងឺឆ្លងថ្មី និងការឆ្លងរាតត្បាតយ៉ាងឆាប់រហ័ស៕NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ