ហ្សេណេវ៉ា៖ អង្គការសហប្រជាជាតិកំពុងរៀបចំសន្និសីទជំនួយមួយនៅទីក្រុងហ្សឺណែវ នៅថ្ងៃច័ន្ទនេះ ក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីរៃអង្គាសប្រាក់អោយបានជាង ៦០០ លានដុល្លារ សម្រាប់អាហ្វហ្គានីស្ថានដោយព្រមានពីវិបត្តិមនុស្សធម៌នៅទីនោះបន្ទាប់ពីក្រុមតាលីបង់ដណ្តើមបាន។

សូម្បីតែមុនពេលក្រុមតាលីបង់ដណ្តើមបាន ទីក្រុងកាប៊ុលកាលពីខែមុន ចំនួនប្រជាជនពាក់កណ្តាល ឬប្រហែល ១៨ លាននាក់ បានពឹងផ្អែកលើជំនួយឧបត្ថម្ភ។ តួលេខនេះមើលទៅដូចជាកើនឡើងដោយសារតែគ្រោះរាំងស្ងួត និងកង្វះខាតសាច់ប្រាក់ និងស្បៀងអាហារ នេះបើយោងតាមមន្ត្រីនិងក្រុមជំនួយរបស់អង្គការសហប្រជាជាតិបានព្រមាន។

អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres និយាយប្រាប់អ្នកសារព័ត៌មាននៅថ្ងៃសុក្រថា អង្គការរបស់លោកកំពុងជួបការលំបាកផ្នែកហិរញ្ញវត្ថុ៖ “បច្ចុប្បន្នអង្គការសហប្រជាជាតិមិនអាចសូម្បីតែបើកប្រាក់ខែឱ្យបុគ្គលិកខ្លួនឯង” ។

យ៉ាងណាម៉ិញ សន្និសីទទីក្រុងហ្សឺណែវដែលនឹងចាប់ផ្តើមនៅរសៀលថ្ងៃច័ន្ទនេះ នឹងមានការចូលរួមពីមន្រ្តីកំពូលៗរបស់អង្គការសហប្រជាជាតិរួមទាំង លោក Antonio Guterres ប្រធានគណៈកម្មាធិការអន្តរជាតិកាកបាទក្រហម លោក Peter Maurer ព្រមទាំងតំណាងរដ្ឋាភិបាលរាប់សិបនាក់ រួមទាំង រដ្ឋមន្ត្រីការបរទេសអាល្លឺម៉ង់ លោក Heiko Maas ផងដែរ។

គួររំលឹកថា ប្រហែលមួយភាគបីនៃទឹកប្រាក់ចំនួន ៦០៦ លានដុល្លារ ដែលត្រូវបានស្វែងរកនឹងត្រូវបានប្រើប្រាស់ដោយកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិដែលបានរកឃើញថា ៩៣% នៃជនជាតិអាហ្វហ្គានីស្ថានចំនួន ១.៦០០ នាក់ ដែលខ្លួនបានស្ទង់មតិនៅខែសីហានិងកញ្ញា មិនបានទទួលទានអាហារគ្រប់គ្រាន់ទេ ភាគច្រើនដោយសារតែពួកគេមិនអាចរកលុយបានដើម្បីទូទាត់ប្រាក់សម្រាប់អាហារទាំងនោះ។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ