អាស៊ាន៖ សហព័ន្ធកាកបាទក្រហមអន្តរជាតិនិងអឌ្ឍច័ន្ទក្រហម បាននិយាយថា បណ្តាប្រទេសនៅអាស៊ីអាគ្នេយ៍ត្រូវការជំនួយបន្ថែមដើម្បីធានាលើវ៉ាក់សាំងកូវីដ១៩ ខណៈដែលតំបន់នេះកំពុងតស៊ូដើម្បីទប់ស្កាត់ការឆ្លងនិងការស្លាប់ ដែលបណ្តាលមកពីការឆ្លងយ៉ាងឆាប់រហ័សនៃវ៉ារ្យ៉ង់វីរុស Delta។

បើទោះបីជា តំបន់នេះបានរួចផុតពីភាពអាក្រក់បំផុតនៅពេលដែលជំងឺរាតត្បាតបានផ្ទុះឡើងកាលពីឆ្នាំមុន ប៉ុន្តែក្នុងរយៈពេលប៉ុន្មានសប្តាហ៍ចុងក្រោយនេះ មានអ្នកស្លាប់ខ្ពស់បំផុតនៅទូទាំងពិភពលោក ដោយសារការឆ្លងកើនឡើង ជំរុញប្រព័ន្ធថែទាំសុខភាពធា្លក់ចុះដុនដាប ហើយបញ្ហាចាក់វ៉ាក់សាំងយឺតយ៉ាវ។

លោក Alexander Matheou នាយកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃសហព័ន្ធកាកបាទក្រហមនិងអឌ្ឍច័ន្ទក្រហមប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ការកើនឡើងនៃជំងឺកូវីដ១៩ ដែលជំរុញដោយវ៉ារ្យ៉ង់វីរុស Delta កំពុងបង្កឱ្យមានសោកនាដកម្មដល់គ្រួសារនៅទូទាំងអាស៊ីអាគ្នេយ៍ ហើយវានៅឆ្ងាយណាស់ពីចុងបញ្ចប់ណាស់”។

សេចក្តីថ្លែងការណ៍នោះក៏បានកត់សំគាល់ថា បណ្តាប្រទេសអាស៊ីអាគ្នេយ៍ភាគច្រើនរួមមាន ប្រទេសវៀតណាម ថៃ និងឥណ្ឌូនេស៊ី បានប្រកាសពីការឆ្លងឬស្លាប់ដោយសារជំងឺកូវីដ១៩ ជាច្រើនសន្ធឹកសន្ធប់។

គួររំលឹកថា ជាក់ស្តែង ប្រទេសឥណ្ឌូនេស៊ីនិងហ្វីលីពីន ដែលជាប្រទេសមានប្រជាជនច្រើនបំផុតនៅអាស៊ីអាគ្នេយ៍ បានចាក់វ៉ាក់សាំងការពារប្រជាជនរបស់ខ្លួនយ៉ាងតិច ១០-១១% ប៉ុណ្ណោះ ខណៈដែលវៀតណាមស្ថិតនៅក្រោម ២%។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ