ម៉ានីល៖ ក្រសួងសុខាភិបាលប្រទេសហ្វីលីពីន បានរាយការណ៍ពីកំណត់ត្រាឆ្លងជំងឺកូវីដ ១៩ ចំនួន ១៨.៣៣២ នាក់ កាលពីថ្ងៃច័ន្ទ និងជាលើកដំបូងដែលបានទទួលស្គាល់ពីការឆ្លងនៅក្នុងសហគមន៍នៃការរីករាលដាលវ៉ារ្យ៉ង់វីរុស Delta នៅក្នុងតំបន់រដ្ឋធានីរបស់ខ្លួន។

តំបន់ដែលរីករាលដាលជារដ្ឋធានីម៉ានីល និងទីក្រុងចំនួន ១៦ ទៀត ដែលមានប្រជាជនជាង ១៣ លាននាក់ បានស្ថិតនៅក្រោមវិធានការបិទទ្វារយ៉ាងតឹងរ៉ឹង ហើយត្រូវបានបន្ធូរបន្ថយរយៈពេល ១០ ថ្ងៃ ចាប់ពីថ្ងៃទី ២១ ខែសីហា ដើម្បីអនុញ្ញាតឱ្យអាជីវកម្មជាច្រើនបានបើកដំណើរការខ្លះវិញ។

ក្រសួងសុខាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា ករណីវ៉ារ្យ៉ង់វីរុស Delta ដែលប្រភពមិនអាចតាមដានបាន ត្រូវបានរកឃើញនៅក្នុងតំបន់រាជធានី និងខេត្តក្បែរៗនោះ។

អាជ្ញាធរអស់រយៈពេលជាច្រើនសប្តាហ៍ បានសន្មត់ថា ការកើនឡើងនៃករណីបច្ចុប្បន្នមកពីវ៉ារ្យ៉ង់វីរុស Delta ប៉ុន្តែសមត្ថភាពតម្រៀបហ្សែននៅក្នុងប្រទេសហ្វីលីពីនមានកំណត់ ដោយមានតែគំរូតែ២ ទៅ ៣ ពាន់ប៉ុណ្ណោះ ដែលត្រូវបានដំណើរការប្រចាំសប្តាហ៍។

ជាក់ស្តែង កាលពីថ្ងៃច័ន្ទ មជ្ឈមណ្ឌលតម្រៀបហ្សែនរបស់ប្រទេស បានប្រកាសថា ខ្លួនបានរកឃើញករណីវ៉ារ្យ៉ង់វីរុស Delta ចំនួន ៤៦៦ ករណី បន្ថែមទៀត ដែលនាំឱ្យចំនួនមនុស្សដែលត្រូវបានបញ្ជាក់ថាឆ្លងជំងឺមានចំនួន ១.២៧៣ នាក់។

សេចក្តីថ្លែងការណ៍បាននិយាយថា ហ្វីលីពីនបានកត់ត្រាករណីឆ្លងជំងឺកូវីដ ១៩ សរុបចំនួន ១.៨៦ លានករណី ជារលកទី ៥ ដែលត្រូវបានរកឃើញក្នុងរយៈពេល ៤០ ថ្ងៃ ចុងក្រោយនេះ។ យ៉ាងណាម៉ិញ មនុស្សជិត ៣២.០០០ នាក់ នៅក្នុងប្រទេសហ្វីលីពីនបានស្លាប់ដោយសារជំងឺកូវីដ ១៩ នេះបើយោងតាមទិន្នន័យផ្លូវការ។

គួររំលឹកថា សេចក្តីថ្លែងការណ៍បានបន្ថែមថា ចំនួនករណីសកម្មនៅក្នុងប្រទេសបានកើនឡើងដល់កម្រិតខ្ពស់រយៈពេល ៤ ខែគឺចំនួន ១៣០.៣៥០ ករណី។ ជាងនេះទៀតសោដ ក្នុងចំណោមអ្នកដែលត្រូវបានធ្វើតេស្តថ្មីៗនេះ ម្នាក់ក្នុងចំណោម ៤ នាក់ បានធ្វើតេស្តិ៍វិជ្ជមាន។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ