NASSIRIYA៖ មន្ត្រីសុខាភិបាលនិងប៉ូលីសបាននិយាយកាលពីថ្ងៃច័ន្ទថា មនុស្សយ៉ាងតិច ៤២ នាក់បានស្លាប់ និងជាង ៦០ នាក់ទៀតបានរងរបួស នៅក្នុងអគ្គិភ័យមួយ នៅឯមន្ទីរពេទ្យសំរាប់អ្នកជំងឺកូរូណា ក្នុងទីក្រុង Nassiriya ប្រទេសអ៊ីរ៉ាក់។

អ្នកយកព័ត៌មានរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រនៅកន្លែងឆេះនោះបាននិយាយថា “ក្រុមបុគ្គលិកសុខាភិបាលបានយកសាកសពដែលឆេះចេញពីមន្ទីរពេទ្យដែលកំពុងឆេះ ខណៈដែលអ្នកជំងឺជាច្រើនកំពុងឈ្លក់នឹងផ្សែងដែលកំពុងកើនឡើង” ។

ជាមួយគ្នានេះ ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ាក់ដែលគ្រប់គ្រងដោយរដ្ឋ បានដកស្រង់សំដីមន្ត្រីក្រសួងសុខាភិបាលដែលនិយាយថា ប្រតិបត្តិការរុករកនៅឯមន្ទីរពេទ្យ អាល់ហ៊ូសេន (al-Hussain) គឺកំពុងបន្ត បន្ទាប់ពីអគ្គិភ័យត្រូវបានគ្រប់គ្រងបាន។

ប៉ូលីសនៅកន្លែងកើតហេតុបានអោយដឹងថា ការផ្ទុះធុងអុកស៊ីសែននៅខាងក្នុងមន្ទីរពេទ្យប្រហែលជាមូលហេតុនៃអគ្គិភ័យនេះ។

ប្រភពសុខភាពបានអោយដឹងទៀតថា ចំនួនអ្នកស្លាប់អាចនឹងកើនឡើង ខណៈដែលអ្នកជំងឺជាច្រើននាក់នៅកំពុងបាត់ខ្លួន។ ពួកគេនិយាយថា បុគ្គលិកសុខាភិបាល ២ នាក់ស្ថិតក្នុងចំណោមអ្នកស្លាប់។

គួររំលឹកថា ប្រព័ន្ធសុខាភិបាលនិងអ៊ីរ៉ាក់ត្រូវបានបំផ្លាញរួចទៅហើយ ដោយប្រព័ន្ធសុខភាពរបស់អ៊ីរ៉ាក់បានតស៊ូដើម្បីដោះស្រាយវិបត្តិជំងឺកូវីដ១៩ ដែលបានសម្លាប់មនុស្សចំនួន ១៧,៥៩២ នាក់ និងមានអ្នកឆ្លងជាង ១.៤៣៨ លាននាក់។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ