សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង បញ្ជាក់ឡើងវិញនូវកិច្ចសហប្រតិបត្តិការឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ
អាមេរិក, កូរ៉េខាងត្បូង៖ ក្រសួងការបរទេសបាននិយាយថា រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក លោក Antony Blinken និងរដ្ឋមន្រ្តីក្រសួងការបរទេសកូរ៉េខាងត្បូង លោក Chung Eui-Yong បានបញ្ជាក់ជាថ្មី នូវការប្តេជ្ញាចិត្តរវាងប្រទេសរបស់ពួកគេនិងជប៉ុន ដើម្បីធ្វើការយ៉ាងជិតស្និទ្ធឆ្ពោះទៅរក “ការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ” ។
សេចក្តីថ្លែងការណ៍ ដែលត្រូវបានចេញផ្សាយបន្ទាប់ពីមេដឹកនាំទាំងពីរបានជួបគ្នានៅខាងក្រៅនៃកិច្ចប្រជុំកំពូលនៃក្រុម ៧ (G7) ដែលបានលើកឡើងដោយមិនបញ្ចេញឈ្មោះ កូរ៉េខាងជើង ចំពោះកិច្ចខិតខំប្រឹងប្រែងដែលបានធ្វើឱ្យមានការរីកចម្រើនតិចតួចឬគ្មាន ឆ្ពោះទៅរកការធ្វើឱ្យទីក្រុងព្យុងយ៉ាងបោះបង់ចោលឃ្លាំងអាវុធនុយក្លេអ៊ែររបស់ខ្លួន។
ជាងនេះទៀតសោដ សេចក្តីថ្លែងការណ៍បាននិយាយថា លោក Blinken និងលោក Chung ក៏បានសង្កត់ធ្ងន់ទៅលើសារសំខាន់នៃកិច្ចសហប្រតិបត្តិការពហុភាគីដើម្បីដោះស្រាយបញ្ហាក្នុងតំបន់ផ្សេងទៀតរួមមាន “ការវិលត្រឡប់ទៅកាន់មាគ៌ាឆ្ពោះទៅរកលទ្ធិប្រជាធិបតេយ្យសម្រាប់ប្រជាជនភូមា” ដោយសំដៅលើរដ្ឋប្រហារយោធាមួយនៅក្នុងប្រទេសមីយ៉ាន់ម៉ា កាលពីដើមឆ្នាំនេះ។ NR