ជប៉ុននឹងរំលាយសភាដោយកំណត់ដំណាក់កាលសម្រាប់ការបោះឆ្នោតសកល
តូក្យូ៖ ប្រទេសជប៉ុននឹងរំលាយសភារបស់ខ្លួននៅថ្ងៃព្រហស្បតិ៍ ដោយកំណត់ដំណាក់កាលសម្រាប់ការបោះឆ្នោតនៅចុងខែនេះ ដែលនឹងដាក់នាយករដ្ឋមន្រ្តីថ្មី លោក Fumio Kishida តទល់នឹងបក្សប្រឆាំងដែលមិនមានប្រជាប្រិយ ថាតើនឹងអ្នកណាដែលអាចដោះស្រាយបញ្ហាសេដ្ឋកិច្ចដែលកំពុងជាប់គាំងពេលមានជំងឺរាតត្បាតនេះបាន។
ការស្ទង់មតិបង្ហាញថា លោក Fumio Kishida រីករាយនឹងការគាំទ្រជាសាធារណៈ ១១ ថ្ងៃចំពោះការងារដែលមានភាពល្អប្រសើរសម្រាប់គោលដៅរបស់លោកក្នុងការរក្សាសំឡេងភាគច្រើននៅក្នុងសភាសម្រាប់គណបក្សប្រជាធិបតេយ្យសេរីនិយម (ហៅកាត់ LDP) និងដៃគូសម្ព័ន្ធគណបក្សកូមេតូ (Komeito) របស់ខ្លួន។
គណបក្សរបស់ លោក Fumio Kishida កំពុងជំរុញចំពោះវិធានការការពារមេរោគឆ្លង រួមទាំងការផ្តល់ថ្នាំប្រឆាំងវីរុសតាមរយៈថ្នាំលេបនៅឆ្នាំនេះ ក៏ដូចជាចក្ខុវិស័យរបស់លោកក្នុងការសំរេចបាននូវ “មូលធននិយមថ្មី” ដែលផ្តោតលើកំណើនសេដ្ឋកិច្ចនិងការបែងចែកទ្រព្យសម្បត្តិឡើងវិញ។
គណបក្សកាន់អំណាចក៏បានអំពាវនាវឱ្យមានការកើនឡើងយ៉ាងខ្លាំងនៃការចំណាយលើវិស័យការពារជាតិដើម្បីទទួលបានសមត្ថភាពក្នុងការកម្ទេចមីស៊ីលផ្លោងចំពេលដែលប្រទេសចិនមានជំហរកាន់តែខ្លាំងឡើងលើកោះតៃវ៉ាន់។
គួររំលឹកថា ការឃោសនានៅតាមស្រុកជាច្រើនកំពុងដំណើរការរួចហើយ ប៉ុន្តែជាផ្លូវការយុទ្ធនាការនេះនឹងចាប់ផ្តើមនៅថ្ងៃទី ១៩ ខែតុលា បន្ទាប់មកការបោះឆ្នោតនៅថ្ងៃទី ៣១ ខែតុលា។ ជាងនេះទៀតសោដ លោក Fumio Kishida ត្រូវបានគេរំពឹងថានឹងធ្វើសន្និសីទសារព័ត៌មាននៅយប់ថ្ងៃព្រហស្បតិ៍នេះ។ NR