កាប៊ុល៖ អ្នកគ្រប់គ្រងតាលីបង់ថ្មីរបស់អាហ្វហ្គានីស្ថាន បានដាក់បទបញ្ជាមួយចំនួននៅជុំវិញអាកាសយានដ្ឋានកាប៊ុលដែលមានភាពច្របូកច្របល់កាលពីថ្ងៃអាទិត្យ ដោយធ្វើឱ្យប្រាកដថា មនុស្សបានរៀបចំជួរយ៉ាងមានសណ្តាប់ធ្នាប់នៅខាងក្រៅច្រកទ្វារធំៗ និងមិនអនុញ្ញាតឱ្យហ្វូងមនុស្សប្រមូលផ្តុំគ្នានៅជុំវិញនោះទេ នេះបើយោងតាមសម្តីរបស់សាក្សីបាននិយាយ។

សាក្សីក៏បាននិយាយដែរថា មិនមានអំពើហឹង្សាឬការភ័ន្តច្រឡំនៅព្រលានយន្តហោះទេនៅពេលព្រលឹមឡើងនៅថ្ងៃអាទិត្យ។ ពួកគេបន្ថែមថា ថ្វីត្បិតតែវានៅព្រឹកព្រលឹមក៏ដោយ ក៏មានអ្នកតំរង់ជួរជាខ្សែវែងៗដែរ។

ស្របពេលជាមួយគ្នានេះ នាយករដ្ឋមន្រ្តី Scott Morrison បានថ្លែងថា អូស្ត្រាលីបានបើកជើងហោះហើរចំនួន ៤ ទៅកាន់ទីក្រុងកាប៊ុលនៅយប់ថ្ងៃសៅរ៍ ដោយបានជម្លៀសមនុស្សជាង ៣០០ នាក់ រួមទាំងជនជាតិអូស្ត្រាលី អ្នកកាន់ទិដ្ឋាការអាហ្វហ្គានីស្ថាន ជនជាតិនូវែលសេឡង់ ជនជាតិអាមេរិក និងជនជាតិអង់គ្លេស។

កាលពីថ្ងៃសៅរ៍ សហរដ្ឋអាមេរិកនិងអាល្លឺម៉ង់បានប្រាប់ពលរដ្ឋរបស់ខ្លួននៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ឱ្យចៀសវាងការធ្វើដំណើរទៅកាន់អាកាសយានដ្ឋានក្រុងកាប៊ុល ដោយលើកឡើងពីហានិភ័យសន្តិសុខនៅពេលមនុស្សអស់សង្ឃឹមរាប់ពាន់នាក់បានប្រមូលផ្តុំគ្នាព្យាយាមភៀសខ្លួន។

គួររំលឹកថា មន្រ្តីតាលីបង់ម្នាក់និយាយកាលពីថ្ងៃសៅរ៍ថា ហានិភ័យសន្តិសុខមិនអាចត្រូវបានច្រានចោលទេ ប៉ុន្តែក្រុមនេះមានបំណងធ្វើឱ្យស្ថានភាពប្រសើរឡើង និងផ្តល់ច្រកចេញដោយរលូនសម្រាប់មនុស្សដែលព្យាយាមចាកចេញនៅចុងសប្តាហ៍។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ