ពិភពលោក៖ ការស្លាប់ដែលទាក់ទងនឹងជំងឺឆ្លងកូរូណាវីរុសនៅទូទាំងពិភពលោកបានឈានដល់កម្រិតមួយគួរឱ្យកត់សម្គាល់ដែលមានចំនួន ៤ លាននាក់ កាលពីថ្ងៃព្រហស្បតិ៍ ស្របពេលដែលប្រទេសជាច្រើនកំពុងតស៊ូដើម្បីទទួលបានវ៉ាក់សាំងគ្រប់គ្រាន់ក្នុងការការពារប្រជាជនរបស់ពួកគេ។

ខណៈពេលដែលចំនួនករណីថ្មី និងការស្លាប់បានថយចុះនៅក្នុងបណ្តាប្រទេសដូចជា សហរដ្ឋអាមេរិកនិងអង់គ្លេស ប៉ុន្តែប្រទេសជាច្រើនមានការខ្វះខាតវ៉ាក់សាំង នៅពេលដែលវ៉ារ្យ៉ង់វីរុស Delta បានក្លាយជាចលាចលថ្មីមួយនៅជុំវិញពិភពលោក ដោយសារតែកំរិតនៃការឆ្លងមានល្បឿនលឿនជាងវ៉ារ៉្យង់វីរុសមុនៗ។

ជាក់ស្តែង វាចំណាយពេលជាងមួយឆ្នាំសម្រាប់ចំនួនអ្នកស្លាប់ដោយជំងឺកូវីដ១៩ អោយកើនដល់ ២ លាននាក់ ខណៈដែល ២ លាននាក់ បន្ទាប់ត្រូវបានកត់ត្រាក្នុងរយៈពេលតែ ១៦៦ ថ្ងៃតែប៉ុណ្ណោះ។

គួររំលឹកថា ប្រទេសលេខរៀងលើគេចំនួន ៥ ដែលមានចំនួនអ្នកស្លាប់សរុបមាន សហរដ្ឋអាមេរិក ប្រេស៊ីល ឥណ្ឌា រុស្ស៊ីនិងម៉ិកស៊ិក តំណាងឱ្យប្រមាណ ៥០% នៃចំនួនអ្នកស្លាប់ទាំងអស់នៅលើពិភពលោក ខណៈប្រទេសបេរូ ហុងគ្រី បូស្នៀ សាធារណរដ្ឋឆែក និងហ្គីប្រាលតា មានអត្រាស្លាប់ខ្ពស់បំផុតនៅពេលកែសំរួលលើចំនួនប្រជាជន។ NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ