MOSCOW៖ រដ្ឋាភិបាលបានថ្លែងកាលពីថ្ងៃច័ន្ទថា ប្រធានាធិបតីរុស្ស៊ី វ្លាឌីមៀ ពូទីន បានចុះហត្ថលេខាលើច្បាប់មួយដែលអាចរក្សារូបលោកឱ្យកាន់តំណែងនៅក្នុងវិមាន Kremlin  រហូតដល់ឆ្នាំ ២០៣៦ ។

គួររំលឹកថា ការផ្លាស់ប្តូរទាំងនោះត្រូវបានគាំទ្រនៅក្នុងការបោះឆ្នោតជាសាធារណៈកាលពីរដូវក្តៅមុន ហើយអាចអនុញ្ញាតឱ្យលោក ពូទីន បច្ចុប្បន្នអាយុ ៦៨ ឆ្នាំ អាចកាន់អំណាចបានរហូតដល់អាយុ ៨៣ ឆ្នាំ។ លោកកំពុងកាន់តំណែងជាប្រធានាធិបតីពីរអណត្តិជាប់គ្នា និងជាលើកទីបួន ក្នុងការកាន់តំណែង របស់លោក។

យ៉ាងណាមិញ ច្បាប់ដែលត្រូវបានចុះហត្ថលេខាដោយលោក ពូទីន បានកំណត់ប្រធានាធិបតីនាពេលអនាគតឱ្យនៅត្រឹមពីរអាណត្តិក្នុងតំណែង ប៉ុន្តែបែរជាកំណត់ចំនួនអាណត្តិរបស់លោកឡើងវិញ។ ច្បាប់នេះទៀតសោត ជាការរារាំងដល់នរណាម្នាក់ដែលជាសញ្ជាតិបរទេស មិនឱ្យគ្រប់គ្រងវិមាន Kremlin ។

សូមបញ្ជាក់ថា ច្បាប់នេះត្រូវបានអនុម័តនៅក្នុងសភាជាន់ទាប និងជាន់ខ្ពស់ កាលពីខែមុន។NR

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ