មូស្គូ៖ ប្រធានាធិបតីនៃប្រទេសរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្តេជ្ញាប្រគល់ជ័យជម្នះ ដល់ប្រជាជនរុស្ស៊ី ក្នុងពិធីស្បថចូលកាន់តំណែង សម្រាប់អាណត្តិទី៥ របស់លោក នៅឯវិមានក្រឹមឡាំង ទីក្រុងមូស្គូ ។ នេះបើយោងតាមការចុះផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៥ ឧសភា ២០២៤។

លោក ពូទីន មានប្រសាសន៍ថា «យើងជាប្រជាជាតិមួយ រួបរួមគ្នា និងអស្ចារ្យ ហើយរួមគ្នា យើងនឹងជម្នះរាល់ឧបសគ្គទាំងអស់ យើងដឹងអ្វីគ្រប់យ៉ាង ដែលយើងបានគ្រោងទុក»។

ប្រមុខវិមានក្រឹមឡាំង អាយុ ៧១ឆ្នាំ រូបនេះ ទទួលបានអាណត្តិថ្មី ជាប្រធានាធិបតីរុស្ស៊ី រយៈពេល ៦ឆ្នាំ បន្ទាប់ពីបានឈ្នះការបោះឆ្នោត ដោយគ្មានបក្សប្រឆាំងដ៏មានឥទ្ធិពល កាលពីខែមីនា។

យ៉ាងណាមិញ លោក ពូទីន បានសង្កត់ធ្ងន់ថា អាទិភាពចម្បងរបស់ប្រទេសរុស្ស៊ី ក្នុងអាណត្តិថ្មី គឺ ធានាកំណើនសេដ្ឋកិច្ចប្រជាជនប្រកបដោយនិរន្តរភាព, ថែរក្សាប្រពៃណីអរិយធម៌របស់ប្រទេស និងបន្តការអភិវឌ្ឍន៍ក្នុងភាពជាដៃគូ ជាមួយបណ្តាប្រទេសភាគច្រើន នៃពិភពលោក៕

អត្ថបទទាក់ទង

ព័ត៌មានថ្មីៗ