អូស្ត្រាលីបញ្ចប់ការជម្លៀសប្រជាជនអាហ្វហ្គានីស្ថាន បន្ទាប់ពីការវាយប្រហារអត្តឃាតនៅទីក្រុងកាប៊ុល
ខេនបឺរ៉ា៖ នាយករដ្ឋមន្រ្តី លោក Scott Morrison បានថ្លែងនៅថ្ងៃសុក្រនេះថា ប្រទេសអូស្រ្តាលីបានបញ្ឈប់ការហោះហើរជម្លៀសពលរដ្ឋពីអាហ្វហ្គានីស្ថាន បន្ទាប់ពីក្រុមបំផ្ទុះគ្រាប់បែកអត្តឃាតបានសម្លាប់ជនស៊ីវិល និងបុគ្គលិកយោធាអាមេរិក យ៉ាងតិច ១៣ នាក់ នៅក្នុងការវាយប្រហារនៅខាងក្រៅអាកាសយានដ្ឋានក្នុងទីក្រុងកាប៊ុល។
លោក Scott Morrison បានថ្លែងទៀតថា បុគ្គលិកយោធាអូស្ត្រាលីត្រូវបានគេជម្លៀសចេញពីទីក្រុងកាប៊ុលប៉ុន្មានម៉ោងមុនពេលការវាយប្រហារ ហើយដោយមានសុវត្ថិភាព ដូច្នេះវាមិនមានសុវត្ថិភាពទៀតទេដើម្បីបន្តការជម្លៀស។
ជាមួយគ្នានេះ លោក Scott Morrison បានប្រាប់អ្នកយកព័ត៌មាននៅទីក្រុង Canberra ថា “ផែនការរបស់យើងឥឡូវនេះឈានចូលដល់ដំណាក់កាលបន្ទាប់ពីជម្លៀសខ្លួនហើយ ដែលពាក់ព័ន្ធនឹងការធានាដំណើរការនៃការវិលត្រលប់មកវិញតាមរយៈកម្មវិធីមនុស្សធម៌ផ្លូវការរបស់យើង” ។ លោកក៏បានទទួលស្គាល់ថា អ្នកកាន់ទិដ្ឋាការអូស្រ្តាលីមួយចំនួននៅតែស្ថិតក្នុងប្រទេសអាហ្វហ្គានីស្ថាន ទោះបីជាមិនទាន់ដឹងចំនួនពិតប្រាកដក៏ដោយ។
គួររំលឹកថា អូស្ត្រាលីបានជម្លៀសពលរដ្ឋ និងពលរដ្ឋអាហ្វហ្កានីស្ថានចំនួន ៤.១០០ នាក់ ដោយមានទិដ្ឋាការ ក្នុងរយៈពេល ៩ ថ្ងៃ ចុងក្រោយនេះ។ មនុស្សជិត ៨០០ នាក់ កំពុងចូលដល់ ឬកំពុងធ្វើដំណើរទៅប្រទេសអូស្ត្រាលី។ NR