អ្នកគ្រប់គ្រងការដ្ឋាន និងរដ្ឋមន្ត្រីក្រសួងដឹកជញ្ជូន យល់ព្រមទទួលខុសត្រូវចំពោះគ្រោះថ្នាក់រថភ្លើងនៅតៃវ៉ាន់
(តៃវ៉ាន)៖ អ្នកគ្រប់គ្រងការដ្ឋានសំណង់ដែលជាម្ចាស់រថយន្តដឹកទំនិញធ្លាក់លើផ្លូវដែក បណ្តាលឱ្យរថភ្លើងធ្លាក់បង្កគ្រោះមហន្តរាយនៅកោះតៃវ៉ាន់ យល់ព្រមទទួលខុសត្រូវចំពោះឧប្បតិវហេតុនោះកាលពីថ្ងៃអាទិត្យ ។លោក Lee បានអានលិខិតសុំទោសដោយនិយាយថា “ខ្ញុំមានការសោកស្តាយយ៉ាងខ្លាំងចំពោះរឿងនេះ ” ។ “ខ្ញុំនឹងសហការជាមួយព្រះរាជអាជ្ញា និងប៉ូលីសក្នុងការស៊ើបអង្កេតករណីនេះហើយ យល់ព្រមទទួលខុសត្រូវ មិនបដិសេធឡើយ។
តុលាការ Hualien បានថ្លែងកាលពីល្ងាចថ្ងៃអាទិត្យថា តុលាការបានបញ្ជាឱ្យឃុំខ្លួនលោក Lee រយៈពេល ២ ខែ ដោយនិយាយថា វាអាចជាប់ពាក់ព័ន្ធការបំផ្លាញភស្តុតាងចោល។ សេចក្តីរាយការណ៍បាននិយាយថា បន្ទាប់ពីសាកសួរដោយចៅក្រម អមដោយភស្តុតាងពីព្រះរាជអាជ្ញា លោក Leeត្រូវបានគេសង្ស័យថា គ្រោះថ្នាក់បណ្តាលឱ្យស្លាប់គឺជាការធ្វេសប្រហែល។ម្យ៉ាងវិញទៀត ថ្លែងនៅព្រឹកថ្ងៃច័ន្ទនៅឯកន្លែងកើតហេតុ រដ្ឋមន្រ្តីក្រសួងដឹកជញ្ជូនលោក Lin Chia-lung បាននិយាយថា លោកក៏នឹងមិនគេចវេសពីការទទួលខុសត្រូវដែរ។
ការិយាល័យនាយករដ្ឋមន្រ្តីលោក Su Tseng-chang បាននិយាយថា លោក Lin Chia-lung បានប្រាប់ផ្ទាល់មាត់ថានឹងលាលែងពីដំណែងកាលពីថ្ងៃសៅរ៍ ប៉ុន្តែលោក Su Tseng-changបានច្រានចោលវានៅពេលនេះដោយនិយាយថា កិច្ចខិតខំប្រឹងប្រែងសម្រាប់ពេលនេះគួរតែផ្តោតលើការជួយសង្គ្រោះ និងការស្តារឡើងវិញ៕NR